បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​និង​រនូត​ក្រោមផ្ទះ​តា​របស់ខ្លួន​

កំពង់ចាម: បុរស​ម្នាក់​ទំនង​តូចចិត្ត ដោយសារ​មាន​ជំងឺ​ជាច្រើន​ឆ្នាំ​មកហើយ ព្យាបាល​មិនជាបានសម្រេច​ចិត្ត​ចងក​ធ្វើអត្តឃាត​និង​ក្រមា​.​ស​-​ក្រហម​ភ្ជាប់​ទៅ​​រនូត​ក្រោមផ្ទះ​តា​របស់ខ្លួន​បញ្ចប់ជីវិត​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​និង​ប្រទះឃើញ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកាឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ពោន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​លោក កែវ ស៊ា​ង​ហ៊​ន អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា បុរស​ដែល​បានចងក​ធ្វើអត្តឃាត​មានឈ្មោះ កែម សាវ៉ា​ន់  អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុខាងលើ (​ធ្លាប់មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​មកហើយ​)​បាន​ស្លាប់​ដោយ​យកក្រមា​.​ស​-​ក្រហម​ចង​.​ក នឹង​រនូត​ផ្ទះ​ជីតា​របស់ខ្លួន​ឈ្មោះ ហែម កែមនៅពេលដែល​គាត់​មិនបាន​នៅផ្ទះ​។​

​លុះ​ព្រឹក​ឡើង​លោកតា ហែម កែម ត្រឡប់មកផ្ទះ​វិញ​ឃើញ​ចៅប្រុស​របស់ខ្លួន​ចង​.​កទើប​យក​កាំបិត​កាត់​ក្រមា ទម្លាក់​សព​យកមក​ដា​ក់លើ​គ្រែ​ក្រោមផ្ទះ​របស់ខ្លួន​ហើយបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ បាន​ចុះមក​ពិនិត្យលើ​ខ្លួន​សាកសព ដោយ​មិនឃើញ​មាន​អ្វី​ប្លែក ក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕