បុរស​ម្នាក់​សម្រេច ចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះ​មាន​ជម្ងឺ​

បាត់ដំបង: បុរស​ម្នាក់​បាន​ចងក សម្លាប់ខ្លួន ព្រោះ​តូចចិត្ត​និង​ង​ខ្លួន មាន​ជម្ងឺ​រ៉ាំរ៉ៃ ព្យាបាល​មិនជា ហេតុការណ៍​នេះ​ត្រូវបាន​ក្រុម គ្រួសារ ប្រទះឃើញ​​កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​បឹង​ខ្សាច់ ក្រុមទី​១៥ នៅ​ភូមិ​ដូន​ទ្រី​ឃុំ​ជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​មាន ឈ្មោះ គៀន ស្រ‌ី  អាយុ៤៩​ឆ្នាំ​មុខរបរ​លក់​នំ​បញ្ចុក រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​ល‌ើ ។​តាម​​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ជួយ កិន​ម្សៅ​ធ្វើ​នំ​បញ្ចុក ហើយប្រពន្ធ​ទៅ​បើក​ថ្នាំពេទ្យ នៅក្នុង​វត្ត​អំ​ព​វ័ន (​វត្ត​ដូន​ទ្រី​ជើង ) ពេល​ត្រឡប់មកវិញ ក៏បាត់​ប្តី​ឡើងលើ​ផ្ទះ ឃើញ​ប្តី​ចងក និង​ក្រមា​ជាប់​និង​ឆ្នឹម​បណ្តោយ​ផ្ទះ​បណ្តាល ឲ្យស្លាប់​បាត់ទៅហើយ​។​មូលហេតុ​ដោយសារតែ​ប្តី របស់គាត់​មាន​ជំងឺរបេង​ប្រចាំ កាយព្យាបាល​មិន ជា​ក៏​សម្រេចចិត្ត​ចងក សម្លាប់ខ្លួន​តែម្តង ។​

​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​បានមក​ដល់ ហើយ​ពិនិត្យ​ហើយ​បានប្រគល់​សាកសព​ឲ្យទៅ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​៕​