អភិបាលខេត្ត​កោះកុង ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដោយ​ការ​ក្រឡាប់​រថយន្ត​

កោះកុង: លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង រួម​នឹង​ម​ន្រី្ត​សាខា​កាកបាទក្រហម​ខេត្ត បាន​ចុះសាកសួរ​សុខទុក្ខ និង​ពិ​និ​ត្រ​មើល​ស្ថានភាព​ជាក់ស្តែង​របស់​ជ​ន​រងគ្រោះ​
​ដោយ​ការ​ក្រឡាប់​រថយន្ត នៅ​រសៀល​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
​    ​
​លោក អ៊ូច ទូច នាយក​រដ្ឋបាល​សាលាខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា នៅ​ជំហាន​ដំបូង លោក​អភិបាលខេត្ត គ្រាន់តែ​ចុះសាកសួរ​សុខទុក្ខ និង​ពិ​និ​ត្រ​មើល​ស្ថានភាព​ជាក់ស្តែង​
​របស់​ជនរងគ្រោះ ព្រមទាំង​ផ្តាំផ្ញើ​ឲ្យ​ក្រុមគ្រូពេទ្យ យកចិត្តទុកដាក់​ជួយសង្គ្រោះ និង​ព្យាបាល​​ដល់​ពួកគាត់​សិន​។​
​    ​
​លោកនាយ​រដ្ឋបាល​សាលាខេត្ត បាន​ឲ្យ​ដឹង​បន្ថែមថា លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ម​ន្រី្ត​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ សាច់ញាតិ​របស់​ជនរងគ្រោះ ដើម្បី​ផ្តល់​ជា​ដំណឹង​ទៅជូន​ពួកគាត់ រួច​ត្រូវ​ធើ្វ​របាយការណ៍​ជូន​លោក​ផងដែរ ដើម្បី​ងាយស្រួល​ក្នុងការ​ផ្តល់ប្រាក់​ឧប្បត្ថម​ដូចជា​សោហ៊ុយ​ដឹកជញ្ជូន និង​ស្នាក់នៅ​ជា​ដើម​។​

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​មួយ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​ដងផ្លូវ​លេខ​៤៨ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ មក​​កាន់​ទី​រួម​ខេត្តកោះកុង សិ្ថ​ត​ត្រង់ចំណុច​ចំណោត​តា​តៃ ស្រុក​កោះកុង បណ្តាល​ឲ្យ​មនុស្ស ២នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​១៦​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​។​
​    ​
​ប្រភពព័ត៌មាន​ពី​ម​ន្រី្ត​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់​ខាងលើ​
​គឺជា​ប្រភេទ​រថយន្ត​យី​ឌុប ដឹក​កម្មករ និង​គ្រឿង​ដែក ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះ​មកកាន់​ទី​រួម​ខេត្តកោះកុង ដើម្បី​សាងសង់​ស្ថានីយ៍​ប្រេង​ឲ្យ​គេ​។ លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ដាច់​ហ្វ្រាំង​នៅពេល​ចុះ​ចំណោត ក៏​បណ្តាល​ឲ្យ​ក្រឡាប់ ធ្លាក់​ផ្លូវ​តែម្តង​។​
​    ​
​ភ្លាមៗ ក្រោយ​ហេតុការណ៍ កើតឡើង កម្លាំង​សមត្ថកិច្ច​ចម្រុះ ខេត្តកោះកុង បាន​ចុះជួយ​អន្តរាគមន៍ ដឹកជញ្ជូន​ជនរងគ្រោះ មកកាន់​ម​នី្ទ​រ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ធើ្វ​ការសង្គ្រោះ​បន្ទាន់​៕

អភិបាលខេត្ត​កោះកុង ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដោយ​ការ​ក្រឡាប់​រថយន្ត​

អភិបាលខេត្ត​កោះកុង ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដោយ​ការ​ក្រឡាប់​រថយន្ត​

អភិបាលខេត្ត​កោះកុង ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដោយ​ការ​ក្រឡាប់​រថយន្ត​

អភិបាលខេត្ត​កោះកុង ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដោយ​ការ​ក្រឡាប់​រថយន្ត​
​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ចុះសាកសួរ​សុខទុក្ខ និង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​របស់​ជ​ន​រងគ្រោះ ដោយ​ការ​ក្រឡាប់​រថយន្ត​