ចង់បានសក់រលាងស្អាត កុំភ្លេងប្រេងដូង

ការទទួលបានសក់ស្អាតវែងរលូន និង​មានសុខភាព​ល្អ គឺជាក្ដីស្រមៃរបស់អ្នក​រាល់គ្នា។ ប៉ុន្តែធូលីដី និងការ​បំពុលបរិស្ថានបានធ្វើឲ្យ​សក់របស់អ្នក​ស្ងួត បែកចុង និងគ្មាន​សំណើម។ ប៉ុន្តែ​សម្រាប់​ការថែទាំ​សក់ឲ្យ​មានសុខ​ភាពល្អ តាមបែបធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាពល្អបំផុត​ដោយប្រើ​ជាមួយនឹង​ឱសថច្នៃពីធម្មជាតិពិតៗ។
ប្រេងដូងជាផ្នែកមួយ​នៃឳសថធម្មជាតិ​ដែលបាន​ផ្ដល់នូវការថែទាំ​ដ៏ល្អបំផុត​សម្រាប់សក់​របស់អ្នក។ ប្រេងដូងមាន​អត្ថប្រយោជន៍​ច្រើនដែល​យើងរាប់​ពុំអស់។ វាមិនត្រឹមតែ​ល្អ​សម្រាប់​ស្បែក​ក្បាល និងសរសៃ​សក់ស្ងួតខ្លាំង​ប៉ុណ្ណោះទេ វាថែមទាំង​មានលក្ខណៈ​សម្បតិ្តប្រឆាំង​នឹងអង្គែលើស្បែក​ក្បាលបានយ៉ាងល្អប្រសើរ។
ដើម្បីបង្កើននូវ​គុណភាព​នៃប្រេងដូង មានប្រភេទ​ប្រេងជាច្រើន​ដែលអាច​យកមកលាយជាមួយ​ប្រេងដូង សម្រាប់​ការថែរក្សា​សក់​ដែលធ្វើឲ្យ​អ្នក​ទទួល​បានលទ្ធផល​លើសពី​ការរំពឹងទុក​ទៅទៀត។ 
 
ចង់បានសក់រលាងស្អាត កុំភ្លេងប្រេងដូង
ខាងក្រោមនេះ ជាគ្រឿងផ្សំមួយ​ចំនួនដែ​​លអ្នកអាចបន្ថែម​ទៅក្នុង​ប្រេងដូង ដែលធ្វើឲ្យ​សក់មាន​ការររីកលូតលាស់​លឿន និងជួយឲ្យ​សក់មាន​សុខភាពល្អ។ 
១. ប្រេងបន្ទាល​កន្ទុយក្រពើ
សម្រាក់សក់​ដែលមានបញ្ហាខូច​ខ្លាំង អ្នកត្រូវ​យកប្រេងដូងល្មម​ដែល​អាចលាប​សព្វទៅលើសក់​របស់អ្នក មកលាយ​បន្ថែមបញ្ចូលគ្នា​ជាមួយនឹង ប្រេងបន្ទាលកន្ទុយក្រពើ ២ ស្លាប​ព្រាបាយ ឬអ្នក​អាចធ្វើការបន្ថែមប្រេងផ្កាឡាវេនឌ័រ ៤ ទៅ ៥ ដំណក់កាន់តែ​ប្រសើរ។ ហើយអនុវត្តវានៅលើសក់​របស់អ្នក​អោយបាន​សព្វល្អ។
២. ប្រេង Rosemary
លាយប្រេង Rosemary ៤ ទៅ ៥ ដំណក់ជាមួយ​ប្រេងដូង។ រួចធ្វើការម៉ាស្សាទៅលើស្បែកក្បាល និងសក់របស់អ្នក​ដោយថ្នមៗ។ ដំណោះស្រាយនេះ វាមិនត្រឹមតែ​ជួយឲ្យ​សក់ និងស្បែក​ក្បាល​របស់អ្នក​មានសំណើម​នោះទេ វាថែមទាំង​ជួយបង្កើន​ចលនា​ឈាមរត់​បាន​យ៉ាងល្អប្រសើរ​ថែមទៀត​ផង។
៣. ទឹកឃ្មុំ
ជាមួយនឹងគ្រឿងផ្សំ​ទាំងនោះ អ្នកអាចបន្ថែម​វាជាមួយនឹង​ប្រេងដូង​សម្រាប់​ការថែទាំសក់។ ចូរយក​ប្រេង​ដូង និងទឹកឃ្មុំធ្វើការលាយបញ្ចូលគ្នា ត្រូវ​ដាក់គ្រឿងផ្សំ​ទាំងពីរ​ឲ្យមាន​បរិមាណ​ស្មើគ្នា។ អនុវត្តវានៅលើសក់​តាំងពីចុងរហូតដល់គល់​សក់ រួចអប់សក់ជាមួយនឹងកន្លែងឲ្យ​បានរយៈ​ពេល ១០-១២ នាទី។
៤. ប្រេង​ដើមតែ
ប្រសិនបើអ្នកបានធ្វើការសាកល្បង​ជាច្រើនដងហើយ​នៅតែមិនទទួល​ផល សូមកុំអស់​សង្ឃឹម អ្នកគ្រាន់​តែត្រូវការ ប្រេងដូង ២ ស្លាបព្រាបាយ និង ប្រេងដើម​តែ ៥ - ៦ ដំណក់ រួចលាយ​បញ្ចូលគ្នា។ យកប្រេងមកលាប​ម៉ាស្សានៅ​លើសក់ស្រាលៗ ហើយអប់សក់ទុកឲ្យ​បាន ៣០ នាទី ទើបធ្វើការលាងសម្អាត​វាចេញជាមួយ​នឹងសាប៊ូថ្នមៗ។
៥. ផ្លែស្ត្របេរី
ដើម្បីទទួលបាន​សក់ទន់ភ្លឺរលោង អ្នកត្រូវយក​ផ្លែស្ត្របេរី​មកច្របាច់ ឬកិនឲ្យម៉ត់ ហើយលាយជាមួយ​ប្រេងដូង និងទឹកឃ្មុំ។ អនុវត្តវា​និងធ្វើការរងចាំ​សម្រាប់រយៈពេល ២០ - ៣០ នាទី។ រួចធ្វើការលាង​សម្អាតជាមួយនឹង​ទឹកក្ដៅឧណ្ឌៗ អ្នកគួរតែ​ធ្វើការព្យាបាល​ជាមួយវិធីសាស្ត្រមួយ​នេះ មុនពេលប្រើវិធី​ផ្សេងៗទៀត។
៦. ផ្លែបឺ
តើអ្នកមាន​បញ្ហាសក់ស្ងួត និងសក់របស់អ្នកឡើង​ក្រញាញ់មែន​ទេ? បន្ទាប់ពីសក់របស់​អ្នកត្រូវបាន​ចិញ្ចឹមជាមួយ​នឹងផ្លែបឺ និងប្រេងដូង វាជួយ​ថែរក្សាសក់​ឲ្យមាន​សំណើម សូម្បីតែ​នៅក្នុង​រដូវរងា។ ផ្លែបឺយក​តែសាច់កិនឲ្យម៉ត់ និងបន្ថែមប្រេងដូងដើម្បី​ឲ្យវារ​លោង។ អនុវត្តវានៅលើ​សក់របស់អ្នក និងទុកវាឲ្យ​បានរយៈពេល ៣០ នាទី ទើបធ្វើការ​លាងជម្រះ​វាចេញ​បាន។
៧. ចេក និង ប្រេងអូលីវ
ដើម្បីទទួលបានសក់​ក្រាស់ អ្នកគ្រាន់តែប្រើប្រេង​ដូង ប្រេងអូលីវ និងចេក។ លាយគ្រឿងផ្សំទាំង​នេះបញ្ចូលគ្នា រួចធ្វើការ​លាបម៉ាស្សាលើ​ស្បែកក្បាល និងសក់​ឲ្យបានរយៈពេល ១៥​ នាទី ចាំធ្វើការលាងសម្អាតចេញ៕
ដោយ៖ Brugn
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់បានសក់រលាងស្អាត កុំភ្លេងប្រេងដូង