ប្រទះ​ឃើញ​បុរស​ម្នាក់​​ស្លាប់​លើ​ភ្លឺស្រែ សង្ស័យ​​ករណី​​ឃាតកម្ម ​

ខេត្តកំពង់ឆ្នាំង ៖ ​ប្រជាពលរដ្ឋ​​​ប្រទះ​ឃើញ​បុរស​ម្នាក់​​ស្លាប់​លើ​ភ្លឺស្រែក្បែរ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម ​​សង្ស័យ​ករណី​ឃាត​កម្ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​​កើតឡើង​​កាល​ពី​​រសៀល​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​​២០១៥ ​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៍ ។​ ​

បន្ទាប់​ពី​​សមត្ថកិច្ច​​ហ៊ុម​​ព័​ទ្ឋ​​ខ្សែការពារនៅ​កន្លែង​កើតហេតុ ​និង​​ធ្វើ​កោសល្យវិច័យ​លើសព​បុរស​រង​គ្រោះ​រួច​មក​ ​ទើប​អាច​​សន្និដ្ឋាន​បាន​​ថា ​បុរស​រង​​គ្រោះ​​ស្លាប់​ដោយ​សារ​​ខ្យល់គរ មិន​មែន​ជា​​​​ករណី​ឃាតកម្មនោះទេ រួម​ផ្សំ​ជា​មួយ​​សាក្សីនៅ​កន្លែងកើតហេតុ បាន​ឱ្យ​នគរបាលដឹង​​ថា បុរស​ខាងលើ​ជា​មនុស្ស​មាន​ប្រ​ព​ន្ឋច្រើន និង​​ផឹកស្រា​ជាប្រចាំ ថ្ងៃ​ណា​ក៏​ឃើញ​គាត់​ស្រវឹង​ដែរ អាច​ថា ​គាត់​ផឹកស្រា​​​គ្មាន​បាយ​​​ចូល​ពោះ​​ទើប​បណ្តាល​​​ទៅ​ជា​ខ្យល់គរស្លាប់​បែប​នេះ ។ ​

​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ ​បានឱ្យ​​ដឹង​ថា ​បុរស​រង​គ្រោះ​​ ឈ្មោះ អ៊ុ​ក សា​រ៉េ​ម អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​អ​ញ្ចា​ញ​រូង ។ គាត់​ជា​មនុស្ស​មាន​ប្រ​ព​ន្ឋ​ច្រើនជួន​បាត់​ពី​ផ្ទះ​៣-៤​ថ្ងៃ ទើប​ឃើញត្រឡប់​មក​វិញ ព្រោះតែ​បែប​នេះ​ហើយ​បាន​​ជា​​ក្រុម​គ្រួសារ​មិនសូវ​ចាប់​អារ​ម្ម​ណ៏​​​ពី​ការ​​បាត់​គាត់​ពីផ្ទះ​​​ ។

​សព​​ត្រូវ​បាន​សមត្ថ​កិ​ច្ឋ​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​លំនៅ​ដ្ឋា​ន​​ ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប៉ុន្មាននោះទេ ៕