ស្គាល់​សព​ដែល​កាត់​ក្បាល​-​ដៃ​-​ជើង គឺជា​ស្ត្រី​ថៃ​ ព្រោះតែ​រឿង​ផិតក្បត់

ប្រទេសថៃ ៖ ប្រភព​​ពី​អាជ្ញាធរ​ថៃ​បាន​​​ឱ្យ​ដឹង​​កាលពីវេលា​ម៉ោង០៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​វិច្ឆិកា ២០១៥​ ថា សាក​សព​ស្ត្រី​ដែល​ត្រូវ​ឃាត​កកាត់​ក្បាល​ កាត់​ដៃ​-ជើង​​បោះ​ចូល​​​ទឹក​នៅ​ក្នុង​ទីក្រុង​បាង​កក ត្រូវស្គាល់អត្តសញ្ញាណហើយ​ គឺជា​ស្ត្រី​​​ជន​ជាតិ​ថៃ ហើយ​ឃាត​​ករ ក៏​ត្រូវ​​សមត្ថ​កិ​ច្ច​​ថៃ​ចាប់ខ្លួន​បានដែរនៅព្រឹកថ្ងៃដដែលនេះ ​។

ប្រភព​​បញ្ជាក់​​ថា ជន​ដៃដល់នោះ​ គឺជា​​ប្ដី​ស្ត្រី​រង​គ្រោះ​ដោយ​បាន​សម្លាប់​ប្រពន្ធ​ ព្រោះតែ​តាម​ទាន់​ប្រពន្ធ​ខ្លួន​​ កំពុង​ផិតក្បត់​​ដេក​ជា​មួយ​​​​ស​ហា​យ ​។ ដូច្នេះ ​សាក​សព​ស្ត្រី​រង​គ្រោះ​ខាងលើ​​ គឺមិន​មែន​ជា​​ជនជាតិ​ខ្មែរនោះ​​​ទេ ​។

ប្រទះ​ឃើញ​រាង​កាយ​សាកសព​សល់​តែ​ពោះវៀន សង្ស័យ​ជា​មនុស្ស​ស្រី