ជា វិបុល ធ្វើ​ឲ្យ​ភរិយា ស្រក់​ទឹក​ភ្នែក​ព្រោះ​តែ ផ្កា​កូលាប​៩៩ទង

ភ្នំពេញ៖ ពិធីកររូបសង្ហា សម្បូរវោហារស័ព្ទ លោក ជា វិបុល នៅពេលថ្មីៗនេះ បានធ្វើឲ្យ ភរិយារូបស្អាតអ្នកនាង គង់ សុជាតិ មានអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក ដោយសារតែលោកបានធ្វើឲ្យ នាងមានភ្ញាក់ផ្អើល ដោយលោកបានជូនផ្កាកូលាប ក្រហមឆ្អិនឆ្អៅ ចំនួន៩៩ទង ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៣ឆ្នាំ ។

ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ គិតរហូតមកដល់ពេលនេះ ពិធីកររូបសង្ហា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ បានរៀបការសាងគ្រួសារ ជាមួយគ្នា៣ឆ្នាំទៅហើយ ដែលស្វាមីភរិយាមួយគូនេះ បានសាងស្នេហ៍ផ្អែមល្ហែមជាមួយគ្នា ។ នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍៣ឆ្នាំនេះ តារាប្រុស លោក ជា វិបុល បានទិញផ្កាកូលាបចំនួន៩៩ទង ជូនភរិយារូបស្អាត ដើម្បីរឹតចំណងស្នេហា ឲ្យកាន់តែរឹងមាំ ។

ភ្ជាប់ជាមួយនឹងផ្កាកូលាប៩៩ទងនោះ តារាប្រុស លោក ជា វិបុល ក៏បានសរសេរសារផ្អែមល្ហែមឲ្យទៅភរិយាក្នុងឱកាសខួប៣ឆ្នាំ នោះផងដែរថា «មិនមានអ្វីច្រើនទេ សម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍ របស់យើង ៩-១១-១២ , ៩-១១-១៥ មានតែផ្កាកុលាប៩៩ទងនេះ ដើម្បីបញ្ជាក់ពីការស្រឡាញ់អូន ជារៀងរហូត ព្រមទាំងពេញចិត្តនូវអ្វី ដែលបងមានជាពិសេស គឺរូបអូន»៕