ដួង វីរៈសិទ្ធ ជួប​ទុក្ខ​ធំ និងរងការរិះគន់ថា ច្រៀង​ស្រែក​មិនរួច

ភ្នំពេញ៖ តារាចម្រៀងប្រុសសំឡេង ក្រអួនក្រអៅ ប្រចាំក្នុងផលិតកម្មភ្លេងរីខដ លោក ដួង វីរៈសិទ្ធ  កំពុងតែជួបទុក្ខធំ ក្នុងគ្រួសារ ដោយសារតែលោកយាយ ជាទីស្រឡាញ់ បានទទួលមរណភាព កាលពីពេលថ្មីៗនេះ នៅឯស្រុកកំណើត ធ្វើឲ្យលោកជួបវិបត្តិធំ និងគួរសោកស្ដាយជាខ្លាំង ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មុននឹងជួបទុក្ខធំនេះ សម្រាប់ ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា គឺបន្ទាប់ពីរូបលោកច្រៀងបទ «She’s Gone» ដែលជាបទតឹងបំផុត ហើយបានស្រែកស្ទើរតែបែកបំពង់ក ក្នុងកម្មវិធី ខារ៉ាបាវ នៃស្ថានីទូរទស្សន៍បានយ័ន។

តារាចម្រៀងបែបយុវវ័យ ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា មានទឹកដមសំលេងពីរោះ ហើយមានភាពប្លែកគេ មិនមានអ្នកណាមានសំលេងដូចលោកណាស់ ។ ជាមួយគ្នានេះ លោកបកស្រាយបទចម្រៀង មរតកដើម ក៏បានពីរោះណាស់ ហើយអន្លង់អន្លោច ពិសេសលោកក្លាយជាដៃគូដ៏ស័ក្តិសម សម្រាប់ កញ្ញា វ៉ានីឡា ។

បទចម្រៀងដែលតឹងបំផុត «she’s gone» ត្រូវបាន លោក ព្រាប សុវត្ថិ យកមកបកស្រាយផ្ទាល់ ក្នុងកម្មវិធីCambodian Idol ដោយលោកទទួល បានការកោតសរសើរយ៉ាងច្រើន ព្រោះលោកជាកំពូលតារាចម្រៀងយ៉ាងពិតប្រាកដ  លោកច្រៀងមិនបែកសំលេង សូម្បីតែបន្តិច ។ សម្រាប់ ដួង វិរៈសិទ្ធ ក៏ចង់បង្ហាញថា ខ្លួនមានសមត្ថភាពមិនចាញ់ លោក ព្រាប សុវត្ថិទេ និងបានយកបទនេះ មកបកស្រាយកាលពីម្សិលមិញ ក្នុងកម្មវិធីខារាប៉ាវ របស់ស្ថានីយទូរទស្សន៍បាយ័ន ។ តែគួរឲ្យសោកស្ដាយ លោកដួង វិរៈសិទ្ធ ស្រែកមិនរួចទេ ហើយបែរជាចេញស្ទីលលោក អ៊ីណូ ទៅវិញ ធ្វើឲ្យមហាជនរិះគន់លោកទៅវិញ ព្រោះបទច្រៀងវាលើសពីសមត្ថភាពលោកពេក ។

បើយោងតាមប្រភព ពីបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ដួង វិរៈសិទ្ធ បានឲ្យដឹងថា មូលហេតុដែលលោកច្រៀងធ្លាក់សំលេង ព្រោះតែលោកយាយ ទើបទទួលមរណភាព ទើបសំលេងខ្សោយ ព្រោះលោកពិបាកចិត្ត។ តែអ្នកជំនាញខាងបទចម្រៀង នៅតែនិយាយថា លោក វីរៈសិទ្ធ ច្រៀងបទចម្រៀង លើសពីសមត្ថភាពពេកហើយ ហើយថ្វីដ្បិតែតែលោកយាយស្លាប់ ក៏មិនសូវពាក់ព័ន្ធដែរ ព្រោះ ប៊ុត សីហា មុនថ្ងៃប្រឡងឪពុករបស់ សីហា ទទួលមរណភាព តែ សីហា នៅលើកពានបាន ដោយមិនមែនឧបសគ្គនោះទេ។

យ៉ាងណា ក៏គេឃើញថា វីរៈសិទ្ធ ហាក់បាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះបាត់បង់លោកយាយសំណប់ចិត្ត ហើយការច្រៀងត្រូវគេដៀលថា អន់ស្រែកដូចស្រីជាដើម ៕