មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានប្រាក់ ឧបត្ថម្ភ១ម៉ឺនដុល្លារ ពីធនាគារ AZN Royal ខណៈអង្គការ ៣ផ្សេងទៀត ទទួលបានកុំព្យួទ័រ ២០០គ្រឿង

ភ្នំពេញ៖ ធនាគារ ANZ Royal ក្នុងឱកាសអបរខួប១០ឆ្នាំ របស់ខ្លួន បានផ្តល់ជូនទៅសហគមន៍ ដោយឧបត្ថម្ភប្រាក់ ចំនួន១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងឧបត្ថម្ភកុំព្យួរទ័រចំនួន ២០០គ្រឿង ទៅដៃគូផ្សេងៗដូចជា៖ សហគ្រាស សង្គមហ្វារ អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) អង្គការ Passerelles Numeriques Cambodia និងអង្គការ កុមារមេគង្គ។

លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal បានថ្លែងថា «យើងខ្ញុំមានការប្តេជ្ញាផ្តល់នូវអត្ថប្រយោជន៍ ដល់សហគមន៍ដែលយើងរស់នៅ។ ហេតុនេះ ទើបយើងខិតខំបំពេញការងារសង្គម ដើម្បីរួមចំណែកចែករំលែក ទៅតាមលទ្ធភាពរបស់យើង»។

លោកបន្ថែមថា រយៈពេល១០ឆ្នាំកន្លងមកនេះ បុគ្គលិករបស់យើង បានចូលរួមធ្វើការងារស្ម័គ្រចិត្តដោយ ចំណាយ ពេលវេលាជាង៤៥០០០ម៉ោង ជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន១០០អង្គការ ដើម្បីជួយផ្តល់ឱកាសសម្រាប់ អ្នក ដែលជួបការលំបាកខ្លាំងនៅប្រទេស ប្រជាជនកម្ពុជា។ ប៉ុន្តែយើងជឿជាក់ថា យើងអាចបន្តធ្វើបានច្រើន ជាងនេះ ទៀត។

លោក Grant Knuckey បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៥ និង២០១៦ ធនាគារ ANZ Royal បានចាប់ដៃគូជាមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដោយឧបត្ថម្ភប្រាក់ចំនួន ២ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រការអប់រំ និងផ្តល់ក្តីសង្ឃឹម ដល់យុវជនកម្ពុជា។ សម្រាប់ឆ្នាំ២០១៦ យើងនឹងបង្កើតកម្មវិធី MoneyMinded ដែលជាកម្មវិធីអប់រំផ្នែកហរិញ្ញវត្ថុ សម្រាប់សហគមន៍របស់យើង។

ធនាគារ ANZ Royal មានការប្តេជ្ញាចិត្តខ្ពស់ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍ តាមរយៈការចាប់ដៃគូជាមួយ អង្គការក្រៅរដ្ឋាភិបាល និងក្រុមសប្បុរធម៌ផ្សេងៗ ដោយអាចបន្តការងារដែលជួយពង្រឹងការអប់រំ និងបង្កើនឱកាស ការងារ សម្រាប់អ្នកដែលជួបការលំបាកខ្លាំង៕

មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានប្រាក់ ឧបត្ថម្ភ១ម៉ឺនដុល្លារ ពីធនាគារ AZN Royal ខណៈអង្គការ ៣ផ្សេងទៀត ទទួលបានកុំព្យួទ័រ ២០០គ្រឿង

មន្ទីរពេទ្យគន្ធបុប្ផា ទទួលបានប្រាក់ ឧបត្ថម្ភ១ម៉ឺនដុល្លារ ពីធនាគារ AZN Royal ខណៈអង្គការ ៣ផ្សេងទៀត ទទួលបានកុំព្យួទ័រ ២០០គ្រឿង