ពន្លឺអាថ៌​កំបាំង​លើ​ផ្ទៃមេឃ នាំ​ឲ្យ​អ្នក​រស់​នៅ​កាលីហ្វ័រ​ញ៉ា អន្ទះ​សារ​ចង់​ដឹង​ប្រភព

BBC៖ ពន្លឺដ៏អាថ៌កំបាំងមួយ ត្រូវបានគេមើលឃើញ ហោះហើរពីលើស្រុក Orange និង តំបន់ក្បែរខាងនោះ កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ ដែលវាកំពុងធ្វើឲ្យ សាធារណជន មានមន្ទិល និងចោទជាសំនួរយ៉ាងច្រើនពាសពេញបណ្តាញសង្គមនានា។

អ្នករស់នៅស្រុក Orange ម្នាក់បានលើកឡើងថា វាគ្រាន់តែជាពន្លឺ ចេញមកពីការធ្វើតែស្ត សាកល្បងអាវុធ នៃកងនាវាអាម៉េរិក នៅតាមបណ្តោយឆ្នេរ រដ្ឋកាលីហ្វ័រញ៉ា តែប៉ុណ្ណោះ។ ដោយឡែក មន្ត្រីខាងផ្នែកអាកាសចរណ៍វិញ ក៏បានលើកឡើងស្រដៀងគ្នា ផងដែរ ថាវាអាច គ្រាន់តែជាសកម្មភាពរបស់យោធាអាមេរិក នោះទេ។

គួរបញ្ជាក់ថា វីដេអូ ដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណែត នោះ បានឲ្យឃើញអណ្តាតភ្លើង ឆេះកញ្ជ្រោលឡើងលើខ្ពស់ បន្ទាប់មកវាក៏បាចសាច ចេញជាពន្លឺខ្លាំង ដែលមានពណ៌ខៀវ ដូចភ្លើងហ្វ្លាស់ បញ្ចេញសណ្ឋានជារង្វង់។ វីដេអូ ដែលបង្ហោះនោះ បានបង្ហាញពីពន្លឺភ្លើង ដែលបន្តអូយបន្លាយរយៈពេល ពីរ ទៅបីនាទី។

យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ សប្តាហ៍មុន រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាន លើកឡើងថា ការហោះហើរនៅពេលយប់ពីទីក្រុង ឡូស អាន់ជែឡែស ត្រូវផ្អាកមិនឲ្យ ហោះឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក ទៅកាន់ភាគខាងលិចនៃអាកាសយានដ្ឋាននោះឡើយ  ប៉ុន្តែ FAA មិនបានបញ្ចាក់មូលហេតុដែលផ្អាកនេះឡើយ ដោយគ្រាន់តែលើកឡើងថា យោធានឹង មានប្រតិបត្តិការនៅទីនោះ ចន្លោះពីថ្ងៃព្រហស្បតិ៍ និង សុក្រ៕

ពន្លឺអាថ៌​កំបាំង​លើ​ផ្ទៃមេឃ នាំ​ឲ្យ​អ្នក​រស់​នៅ​កាលីហ្វ័រ​ញ៉ា អន្ទះ​សារ​ចង់​ដឹង​ប្រភព