កីឡាករ​វ័យក្មេង​5​រូប​ដែល​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ពេញចិត្ត

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប Real Madrid បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វេ​ប​សាយ «BT Sport» ពី​ការ​ជ្រើសរើស​កីឡាករ​វ័យក្មេង​៥​រូប​ដែល​ខ្លួន​ពេញចិត្ត នៅ​ក្នុង​ខែវិច្ឆិកា​នេះ​រួម​មាន​៖

ទី​១-​កីឡាករ​ម៉ា​ទី​ន អូ​ដេ​ហ្គា​ដ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ណ័​រ​វែ​ស បច្ចុប្បន្ន​មាន​អាយុ​១៦​ឆ្នាំ ស្ថិត​ក្នុង​ក្លិប Real Madrid ទើប​ផ្លាស់​ចេញពី​ក្លិប​Stromsgodset កាលពីដើម​ឆ្នាំ​២០១៥ ។

ទី​២-​កីឡាករ មេ​ម​ហ្វី​ស ដេ​ប៉ាយ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ អាយុ​២២​ឆ្នាំ ដែល​កំពុង​លេង​ឱ្យ​ក្លិប​Man Utd បន្ទាប់​ពី​ផ្លាស់​ចេញពី​ក្លិប PSV Eindhoven ក្នុង​រដូវ​កាល​នេះ ។

ទី​៣-​កីឡាករ​អេ​ដេ​ន ហា​សា​ដ ខ្សែប្រយុទ្ធ​ជនជាតិ​បែ​ល​ហ្សុ​ិ​ក​របស់​ក្លិប Chelsea ។

ទី​៤-​កីឡាករ នី​ម៉ា ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល​របស់​ក្លិប​Barcelona និង

ទី​៥-​កីឡាករ​ផូ​ល ប៉ុក​បា ខ្សែបម្រើ​ក្លិប Juventus ដែល​ពួក​គេ​ម្នាក់​ៗ​សុទ្ធសឹងតែ​មាន​អនាគត​ភ្លឺស្វាង ៕

  • កីឡាករ​វ័យក្មេង​5​រូប​ដែល​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ពេញចិត្ត已关闭评论
  • 136 views
  • Hide Sidebar
    A+
Publish on:2015/11/09  Category:កីឡា