អ្នកចាំទី​ក្លិប Chelsea ប្រកាស​ថា កីឡាករ​គ្រប់​រូប​នៅ​តែ​គាំទ្រ​លោក​ចូ​សេ ម៉ូ​រីន​ញ៉ូ

កីឡាករ​អា​ស្មៀ បេ​ហ្គោ​វិក អ្នកចាំទី​ក្លិប Chelsea ប្រកាស​ថា កីឡាករ​គ្រប់​រូប​នៅ​តែ​គាំទ្រ​លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ ទោះបី​លទ្ធផល​ប្រកួត​ក្នុង​លី​ក​មិនល្អ​ក៏​ដោយ រួម​ទាំង​បញ្ជាក់​ថា លោក​គឺជា​មនុស្ស​ដ៏​សំខាន់​របស់​ក្លិប​តោ​ខៀវ​Chelsea ទៀត​ផង ។

ការ​លេង​ចាញ់​ក្លិប​Stoke ១-០ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា​ធ្វើ​ឱ្យ​ក្លិប​Chelsea​បន្ថែម​ស្ថិតិ​ចាញ់​ចំនួន​៧​លើក​ក្នុង​ចំណោម​១២​លើក​មាន​១១​ពិន្ទុ ឆ្ងាយ​ពី​ក្លិប​កំពូល​តារាង Man City ចំនួន​១៤​ពិន្ទុ និង​កាន់តែ​ធ្វើ​ឱ្យ​តំណែង​លោក​ម៉ូ​រី​ន​ញ៉ូ ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បន្ថែម​ទៀត ៕