អតីត​គូស្នេហ៍​ថៃ​ហ្គ័​រ​វូ​ដ ត្រូវ​ឆ្កែ​ខាំ​ដៃ​ខកខាន​ជិះ​ស្គី

នាង​លី​ន​ស៊ី វ៉ុ​ន តារា​ស្គី​ជនជាតិ​អា​មេ​រិ​ក ត្រូវ​ឆ្កែ​សំណព្វចិត្ត​របស់​ខ្លួន​ខាំ​ចំ​ម្រាមដៃ​ស្ដាំ​ពេល​ដណ្តើម​ចាន​ហោះ​ពី​វា បណ្ដាល​ឱ្យ​រង​របួស​ហូរ​ឈាម​ត្រូវ​គ្រូពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ ។

នាង​លី​ន​ស៊ី វ៉ុ​ន ជា​អតីត​គូស្នេហ៍​លោក​ថៃ​ហ្គ័​រ​វូ​ដ អតីត​កីឡាករ​វាយកូនគោល​ជនជាតិ​អា​មេ​រិ​ក​លំដាប់​ទី​១​ពិភពលោក បាន​បង្ហាញ​របួស​របស់​ខ្លួន​តាម​ប្រព័ន្ធ Facebook រួម​ទាំង​ថ្លែងអំណរគុណ​ដល់​លោក​វេជ្ជបណ្ឌិត​រែ​ន​ឌី វី​យ៉ូ​ឡា គ្រូពេទ្យ​ក្រុម​ជម្រើសជាតិ​កីឡា​ស្គី​អា​មេ​រិ​ក ដែល​ជួយ​ដេរ​របួស​ឱ្យ​នាង​ផង​ដែរ ៕