កម្ពុជា​​ចុះ MOU ជាមួយ​បណ្តា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​ ដើម្បី​ទាក់ទាញភ្ញៀវ​ទេសចរ

រាជធានី​ភ្នំពេញ ៖ សកម្មភាព​​សំខាន់​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​​ក្រសួងទេសចរណ៍​​កម្ពុជា ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវការ​​នៅ​ប្រទេស​អ៊ី​​តា​លី និង​ហុង​គ្រី ទាក់ទង​ទៅ​នឹងការ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​​មកកម្សាន្ត​​ក្នុង​ប្រទេស​កម្ពុ​ជា​នា​ពេល​បច្ចុប្បន្ន និង​ទៅថ្ងៃ​​អនាគត ​។

តប​​តាម​ការ​អញ្ជើញ​របស់​លោក Dario Franceschini រដ្ឋមន្ត្រីក្រសួង​បេតិកភណ្ឌ និង​សកម្មភាព​វប្បធម៌ និង​ទេសចរណ៍​នៃ​សា ធារណៈរដ្ឋ​អ៊ី​តា​លី និង​ដោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណៈរដ្ឋ​អ៊ី​តា​លី និង​បាន​ចុះហត្ថ​លេខា​​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​អ៊ី​តា​លី​។

អនុស្សា​រណៈ​យោគយល់​នេះ ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ លោក​ថោ​ង ខុន និងលោក Dario Franceschini កាលពី​ថ្ងៃ​ទី​២៨  តុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​រ៉ូ​ម សាធារណៈរដ្ឋ​អ៊ី​តា​លី ហើយ​អនុស្សា​រណៈ​នេះ​បាន​ផ្ដោត​សំខាន់​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា​៖ ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការ​សិក្សា​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​រួម​គ្នា ការ​ផ្លាស់​ប្ដូរ​ព​ត៌​មាន​ទេសចរណ៍ និង​ការ​បោះ​ពុ​ម្ភ​ផ្សាយ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ការ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ឯកជន​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព