ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​សីហនុ​ដាំ​កូន​ឈើ​ឡើង​វិញ​នៅ​ទី​ជម្រាល​តំបន់​ក្បាល​ឆាយ​

ក្រុងព្រះសីហនុ ៖ ​បន្ទាប់​ពី​ជន​ខិល​ខូច​លួច​កាប់បំផ្លាញ​ព្រៃឈើលើ​ផ្ទៃដី​២​ហិ​កតា​ ខ​ណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះ​សីហ​នុ បាន​នាំ​យក​កូន​ឈើ​ចំនួន​ជាង​១.០០០​ដើម​ទៅដាំ​ឡើងវិញ​នៅ​ទី​ជម្រាល​តំបន់​ការពារ​ក្បាលឆាយក្នុងសង្កាត់​លេខ​១ ក្រុងព្រះ​សីហ​នុ ។

នៅ​ក្នុង​ពិធីដាំ​កូន​ឈើ​នោះលោកអភិបាលខេត្ត​ព្រះ​សីហ​នុ យន្ត មីន តំណាងឱ្យ​អាជ្ញាធរ​ដែនដី​ខេត្តបាន​ធ្វើការ​អំពាវនាវជា​ថ្មី​ម្ដងទៀត​​ដល់ម​ន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធគ្រ​ប់​លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងអស់ ឈប់​បង្ក​ភាព​អានា​ធិ​ប​តេ​យ្យ ការចាប់​យក​ដីធ្លី និងការ​កាប់​បំផ្លាញ​ព្រៃឈើ នៅតំបន់​ក្បាលឆាយ​ជា​តំបន់​រក្សាប្រភព​ទឹក​ស្អាត​បន្ត​ទៀត​។

ការ​អំពាវនាវ​នេះធ្វើ​ឡើងក្នុងពេល​លោកអញ្ជើញ​ដាំ​កូន​ឈើ​ឡើង​វិញ កាលពី​ថ្ងៃអាទិត្យ​ ទី​៨ វិច្ឆិកា​ ​២០១៥​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​