មានប្រជាពលរដ្ឋរាប់រយនាក់និងព្រះសង្ឃជាច្រើនអង្គដែលបានមកពីរាជធានីភ្នំពេញនិងបណ្តាលខេត្តផ្សេងៗបានធ្វើការប្រារព្ធបុណ្យកឋិនទានដង្ហែទៅកាន់វត្តសិរីឧត្តម – សុធី

20151109_011343រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៥នេះមានប្រជាពលរដ្ឋរាប់រយនាក់និងព្រះសង្ឃជាច្រើនអង្គដែលបានមកពីរាជធានីភ្នំពេញនិងបណ្តាលខេត្តផ្សេងៗបានធ្វើការប្រារព្ធបុណ្យកឋិនទានដង្ហែទៅកាន់វត្តសិរីឧត្តមនៅភូមិចាម ឃុំចាមស្រុកកំពុងត្របែកខេត្តព្រៃវែងដែលស្ថិតនៅក្បែព្រំប្រទល់ជិតប្រទេសវៀតណាមដើម្បីប្រមូលបច្ច័យ យកទៅកសាងទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់អាស្រ័យ និង រៀនសូត្រ។

នៅវេលាម៉ោង៥ព្រឹកនៅថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៥ បុណ្យកឋិនទានសាមគ្គីដែលដឹកនាំដោយភិក្ខុវជិរញ្ញាណោ វងតុនព្រមទាងលោកអាចារ្យគណះកម្មការ តាជីដូនជីនិងពុទ្ធបរិស័ទដែលជាសិស្សានុសិស្សរបស់លោកគ្រូអគ្គបណ្ឌិតប៊ុតសា វង្សបានចាប់ធ្វើការដង្ហែអង្គកឋិទានឆ្ពោះទៅកាន់វត្តសិរីឧត្តមនៅភូមិចាម ឃុំចាមស្រុកកំពុងត្របែកខេត្តព្រៃវែង។

ចំណែកនៅវេលាម៉ោងប្រហែល១ៈ៣០នាទីរសៀលកឋិនទានសាមគ្គីនេះចាប់ផ្តើមដង្ហែប្រទក្សិណជំុវិញព្រះបរមសិរីពោធិព្រឹក្សនិងព្រះវិហារបន្ទាប់មកវេរអង្គកឋិនទានដល់ព្រះសង្ឃប្រកាសលទ្ធផលនិងឧទ្ទិសបុណ្យកុសល។

មានប្រជាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋសិស្សានុសិ្សជាច្រើននាក់បានមានសេចក្តីសោមនស្សរីករាយដែលបានធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំអស់ត្រីមាស នៅក្នុងវត្តនេះអង្គកឋិនទាននេះប្រមូលបច្ច័យបានជាង៤លានរៀលហើយបច្ច័យទាំងនេះគឹទុកសម្រាប់កសាងទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់អាស្រ័យ និង រៀនសូត្រ។

នៅរសៀលថ្ងៃដដែលនោះបន្ទាប់ពីបានបញ្ចប់ពិធីដង្ហែកឋិនទានក៏មានការចែកសៀវភៅសិស្សានិងប៊ិចនិងថវិការមួយចំនួនដល់សិស្សបឋមសិស្សាចំនួន៣០០នាក់នៅវត្តសិរីឧត្តមនៅភូមិចាម ឃុំចាមស្រុកកំពុងត្របែកខេត្តព្រៃវែង។

ពិធីបុណ្យកឋិនទានសាមគ្គីនេះចាប់ផ្តើមនៅវេលា    ម៉ោង២រសៀលថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០១៥ដោយមានការជួបជំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនៅឧបដ្ឋានសាលាវត្តនគ្រោធវ័ន

(គល់ទទឹង)ដើម្បីធ្វើបទមនស្សការចំពោះរតនត្រ័យសាទានសីល និម្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនាគ្រែ៥និងមោ៉ង៦ល្ងេចមានការជួបជំុពុទ្ធបរិស័ទនៅវត្តសិរីឧត្តមនៅភូមិចាម ឃុំចាមស្រុកកំពុងត្របែកខេត្តព្រៃវែង។

សូមបញ្ចាក់ថាការប្រារព្ធបុណ្យកឋិនទានគឺធ្វើឡើងក្រោយពីការកាន់ព្រះវស្សា របស់ព្រះសង្ឃអស់រយៈពេល ៣ខែ បានបញ្ចប់ហើយ ការប្រារព្ធបុណ្យកឋិន ទាន ដែលមានរយៈពេល ២៩ថ្ងៃ ក៏ឈានចូលមកដល់ផងដែរ៕20151109_01265620151109_01134920151109_01003220151109_01140820151109_011211

 

 

  • មានប្រជាពលរដ្ឋរាប់រយនាក់និងព្រះសង្ឃជាច្រើនអង្គដែលបានមកពីរាជធានីភ្នំពេញនិងបណ្តាលខេត្តផ្សេងៗបានធ្វើការប្រារព្ធបុណ្យកឋិនទានដង្ហែទៅកាន់វត្តសិរីឧត្តម – សុធី已关闭评论
  • 151 views
  • Hide Sidebar
    A+