បុរសគរម្នាក់ត្រូវកងរាជអាវុ​ធហ​ត្ថ​ឃា​ត់ខ្លួ​នពីបទចោររកម្មគាស់ផ្ទះអ្នកស្រុ​កលួ​​ចសម្ភារៈ – ដោយ បូរី

ប៉ោយប៉ែត ៖ បុរសគរម្នាក់ ត្រូវកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពី បុរសគររូបនោះ គាស់ផ្ទះ អ្នកស្រុកលួចយក សម្ភារៈ មានដូចជាម៉ូទ័រ ស្វាន បេតុង៦គ្រឿង និងកុំព្យូ័រ២គ្រឿង កាលពីវេលាម៉ោង ២ទាបភ្លឺ ថ្ងៃទី៧ វិឆ្ឆិកា នៅភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត ។ក្រោយ ពីលួចបានមួយថ្ងៃក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាននៅព្រឹកថ្ងៃបន្ទាប់ទី៨ ខែវិច្ឆិការ ឆ្នាំ២០១៥។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា សម្ភារៈទាំងអស់ ដែលលួច បានគេយកទៅលក់ឲ្យគេអស់ហើយ ។ដោយឡែកជនសង្ស័យដែល ទទួល ទិញរបស់របរ ពីចោរ មានចំនួន ៤កន្លែងផ្សេងគ្នា ក៏ត្រូវជនសង្ស័យ នាំសមត្ថកិច្ច ទៅចង្អុលបង្ហាញ ឱ្យសមត្ថកិច្ចក្របួច ក បានចំនួនពីរនាក់ ចំណែកពីរនាក់ ផ្សេងទៀត បានរត់គេចខ្លួនបាត់ដោយ សុវត្ថភាព៕ដោយ បូរី
imageimage