ទាហានការពារព្រំដែនថៃបាញ់ពលរដ្ឋខ្មែរម្នាក់បណ្តាលឱ្យរងរបួសបាក់ភ្លៅ – ដោយ បូរី

ខេត្តបាត់ដំបង៖ទាហានឈុតខ្មៅថៃ បានបើកប្រត្តិបត្តិការណ៍ បាញ់ ប្រហារ មកលើប្រជាពលរដ្ឋខ្មែរម្នាក់ចំនួន២គ្រាប់បណ្តាលឱ្យ បាក់ភ្លៅជើងខាងស្តាំរងរបួសយ៉ាងធ្ងន់ កាលពីវេលា ម៉ោង១និង00នាទី ថ្ងៃ៨ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅ ចំណុចភូមិសួនស៊ុំ ឃុំសាត់តន់ ស្រុកសាវដា ខេត្តចាន់បុរី ប្រទេសថៃ។

យោងតាមប្រភពព័ត៍មានជំហ៊ាន ដំបូងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ា ឆេ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរសិប្បកម្ម ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះជាកម្មករ នៅចំការបេះ ផ្លែេឈី មួយកន្លែងស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ ជាកម្មករមានលិខិតស្នាក់នៅ ស្របច្បាប់ ដោយជនរងគ្រោះទៅធ្វើការ នៅទីនោះ អស់រយៈពេលមួយសប្តាហ៍ហើយ។

ចំពោះករណីបាញ់ប្រហារបែបអមនុស្សធម៍ពីសំណាក់ ទាហានថៃ មកលើជនជាតិខ្មែរបែបនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ខណៈដែលជនរងគ្រោះ កំពុង សម្រាកព្យាបាល ក្នុងនៅមន្ទីរពេទ្យ EMERGENCY ខេត្ត បាត់ដំបង៕ដោយ បូរី
image