មុននេះបន្តិច​ ចោរមួយក្រុម​ស្ទាក់វាយយុវជន​ម្នាក់ប្លន់យកម៉ូតូ ​C125 ​ស៊េរី២០១៥ ​នៅក្រោមស្ពាន​អាកាសស្ទឹង​មានជ័យ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​នៅម៉ោង៥និង១៥នាទី​ល្ងាចថ្ងៃទី០៩​ វិច្ឆិកានេះ ក្រុមចោរ​មួយក្រុមជិះម៉ូតូ៥គ្រឿង ​បានស្ទាក់​វាយ​យុវជន​មិន​ទាន់ស្គាល់​អត្តសញ្ញាណម្នាក់ប្លន់យកម៉ូតូ ​C125 ស៊េរីឆា្នំ​ ២០១៥ ព៌ណខ្មៅ ​នៅចំណុចក្រោម​ស្ពានអាកាសស្ទឹងមានជ័យ ។

សេចក្តីរាយការណ៍បានបន្តថា ​នៅពេលនេះ​ ជនរងគ្រោះកំពុង​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕