លោកអភិបាលខេត្ត បានចុះសួរសុខទុក្ខ អ្នករងរបួស គ្រោះថ្នាក់ចរាចរ និងណែនាំឲ្យក្រុម គ្រូពេទ្យយកចិត្ត ទុកដាក់លើ អ្នករងរបួស

កោះកុង៖ នៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានដឹកនាំ មន្រ្តីនៅក្រោមឱវាទ ចុះទៅសួរសុខទុកជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង១១ ថ្ងៃទី៩ ខែវិច្ឆិកា នៅចំណោទតាតៃ ស្រុកកោះកុង ខេត្តកោះកុង។

ការចុះសួរសុខទុកអ្នករងរបួស សំរាកនៅមន្ទីរពេទ្យ បង្អែកខេត្ត លោក ប៊ុន លើត អភិបាលខេត្តបានមានប្រសាសន៍ ទៅកាន់អ្នករងរបួសថា សូមបងប្អូនខិតខំពង្រឹង ស្មារតីឲ្យបានរឹងមាំ កុំគិតខ្វល់ពីរឿងអ្វីទាំងអស់ ពីព្រោះមានក្រុម គ្រូពេទ្យយើងកំពង់ យកចិត្តទុកដាក់ព្យាបាលទៅ លើបងប្អូន យ៉ាងសកម្មដូច្នេះបងប្អូនត្រូវជឿជាក់ ទៅលើក្រុម គ្រូពេទ្យ។ ហើយអាជ្ញាធរនិងសមត្ថកិច្ច យកចិត្តទុកដាក់ដើម្បីធ្វើការ ជូនដំណឹងទៅសាច់ញ្ញាតិ ជាបន្ទាន់ផងដែរ។ ហើយលោក ប៊ុន លើត អភិបាលខេត្ត សូមឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ ទៅលើពួកគាត់ឲ្យមែនទែន ហើយ អនុវត្តន៏ទៅតាមតួនាទី និងក្រមសិលធម៌ពេទ្យ។

វេជ្ជ លោក ហៃ ឡៃស៊ុន បានឲ្យដឹងថា អ្នករងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរ ទាំងអស់រួមទាំងអ្នកចូលសំរាក នៅ ក្នុងមន្ទីរពេទ្យ គឺក្រុមគ្រូពេទ្យទាំងយកចិត្តទុកដាក់ ទាំងដោយមិនប្រកាន់ និន្នាការនយោបាយ ពូជសាសន៏ឡើយ។ គឺគោរពនិងអនុវត្តន៏ទៅតាម តួនាទីជាគ្រូពេទ្យ។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង១៥នាក់ រងរបួសធ្ងន់ចំនួន៧នាក់ ត្រូវបញ្ជូនទៅព្យាបាល នៅរាជធានីភ្នំពេញឥឡូវនេះ ៕