សម្តេច​តេ​ជោ៖ ការអភិវឌ្ឍន៍​ជាតិ គឺ​មិនអាច​ខ្វះ​បានឡើយ ចំពោះ​សំភារៈ​យុទ្ធ​ភ័​ណ្ឌ​ការពារជាតិ​ទំនើប​

ភ្នំពេញ: តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា ការអភិវឌ្ឍន៍​ជាតិ គឺ​មិនអាច​ខ្វះ​បានឡើយ​ ចំពោះ​សំភារៈ​យុទ្ធ​ភ័​ណ្ឌ​ការពារជាតិ​ទំនើប ​រួមមាន ​ទាំង Helicopter ដែល​រាជរដ្ឋាភិបាល​ ត្រូវការ​​ចាំបាច់​ក្នុង​កិច្ច​ប្រតិបត្តិ​ការពារជាតិ​មាតុភូមិ។

​សម្តេច​តេ​ជោ បាន​អះអាងថា មធ្យោបាយ​ទាំងនេះ គឺ​ពិតជា​ជួយ​សម្រួល​ដល់​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ​បូរណភាព​ទឹក​​ដី​តាម​តំបន់​ព្រំដែន​ដាច់​ស្រ​យ៉ា​ល និង​តំបន់​ដែល​កំពុងមាន​ជម្លោះ ព្រមទាំង​សម្រាប់​ប្រតិបត្តិ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់​​នូវ​អំពើ​ភេរវកម្ម​នានា​នៅក្នុង​ប្រទេស​។​

​សម្តេច បាន​លើកឡើងថា កម្ពុជា​និង​មាន​មន្ត្រី​ជំនាញ​ហ្វឹកហ្វឺន​មកពី​ប្រទេស​ចិន ដើម្បី​​ធ្វើការ​ហ្វឹកហ្វឺន​ដល់​មន្ត្រី និង កង​សមត្ថកិច្ច​កម្ពុជា​ក្នុងការ​ប្រើប្រាស់​សំភារៈ​យុទ្ធ​ភ័​ណ្ឌ​​ទាំងអស់នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការពារ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​មាន​សុខសន្តិភាព និងកក់ក្តៅ​បំំ​ផុត៕​

សម្តេច​តេ​ជោ៖ ការអភិវឌ្ឍន៍​ជាតិ គឺ​មិនអាច​ខ្វះ​បានឡើយ ចំពោះ​សំភារៈ​យុទ្ធ​ភ័​ណ្ឌ​ការពារជាតិ​ទំនើប​