ផ្លូវ​ទៅឋានសួគ៌នៅ​​ឃុំ​វាល​រេញ​ ​​

ខេត្ត​ព្រះសីហនុ ៖ ទោះ​បី​ជា​រដូវ​ប្រាំង​ចូល​មក​ដល់​ក្តី ​គេ​សង្កេត​ឃើញ​​​នៅតាម​​បណ្តោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​សំខាន់ៗ​ក្នុង​ឃុំ​វាល​រេញ ​​នៅ​តែ​ពិបាក​​ក្នុង​ការ​ធ្វើ​ដំណើរ​​ដដែល ព្រោះ​មាន​ជង្ហុក​ធំៗ ដក់​ទឹក ​រអិល​មុខ​រអិល​ក្រោយ ។​

​ជាក់​​ស្តែង​ ​ដូច​នៅ​ក្នុង​រូប​ភាព​​នេះ​ស្រាប់ គឺ​ជាផ្លូវ​​លំ​ស្ថិត​​​ក្នុង​ឃុំ​វាល​រេញ និង​ឃុំ​ជើង​គោ ​ដែល​មាន​ប្រវែង​រាប់​​គីឡូម៉ែត្រ ​បានខូច​​​ខាត​ជា​ច្រើន​កន្លែងពិបាក​ធ្វើ​ដំណើរ​ ​។ ​​ហើយ​ប្រជា​ពលរដ្ឋ​​​ដែល​រស់នៅ​អម​សង​ខាង​​ផ្លូវ​នេះ ​ពួក​​គាត់​សុំ​​សំណូម​ពរ​​ដល់​អាជ្ញា​ធរ​មេត្តាជួយ ។

ទោះ​បី​ជា​យ៉ាង​​ណា​ក្តី ​អាជ្ញា​ធរ​​​ឃុំ​បាន​បញ្ជាក់​​​ថា សម្រាប់​ផ្លូវ​លំ​​នេះ មិន​មាន​គម្រោង​ជួស​ជុល​ ​ឬ​​ស្ថាប​នា​ឡើង​វិញ​នោះទេ ​ដោយ​សារ​តែ​គម្រោង​មាន​​តែ​១ ហើយ​​ត្រូវ​ខាង​មន្ទីរ​ពាក់​ព័ន្ធ​​លើក​យក​ទៅ​ដាក់​​នៅ​ឃុំ​បឹង​តា​ព្រហ្ម​​បាត់​ទៅ​ហើយ​ ។ ដូចនេះ​ទ្រាំ​លំបាក​​បន្ត​ទៀត​​ចុះ ​​ក្រែងនៅ​​ខែ​​ធ្នូ​​ ២០១៥ ខាង​មុខ​នេះ ​​អាជ្ញាធរ​ឃុំ​អាច​​មាន​លទ្ធភាព​ធ្វើ​ការ​ជួស​ជុល​បាន​​ខ្លះៗ​  ៕