ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ

កណ្តាល៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបន្តចុះពិនិត្យការងារបូមទឹកបញ្ចូលអាង និងត្រពាំង សម្រាប់ផ្គត់ផ្គង់លើផ្ទៃដីដំណាំស្រូវរដូវប្រាំងជាង ៧០០ ហិកតា នៅក្នុងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារបូមយកទឹកពីទន្លេសាប មកបញ្ជូលអាង និងត្រពាំង នៅក្នុងឃុំកំពង់លួងនេះ គឺសម្រាប់ផ្គត់ផ្គង់លើផ្ទៃដីដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករក្នុងភូមិពាមជំនីក ចំនួន ៣៤៦ ហិកតា ភូមិពាមល្វែង ចំនួន ២៩៨ ហិកតា ភូមិសង្វរ ចំនួន ៦២ ហិកតា និងភូមិខ្លាត្រាំ ចំនួន ១០ ហិកតា ។ លោកបានបន្តថា ការងារនេះគឺប្រើប្រាស់ម៉ាស៊ីនខ្នាតតូចរបស់សហគមន៍ទំនប់ ដែលមាននៅនឹងកន្លែងស្រាប់ សរុបចំនួន ២១ គ្រឿង ដោយក្រសួងធនធានទឹក និងឧតុនិយមជាអ្នកផ្គត់ផ្គង់ប្រេងជូន ។

លោក ប៉ុញ សច្ចៈ បានបន្តថា ចំពោះយុទ្ធនាការបូមទឹកបញ្ចូលអាងសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំងនៅក្នុងខេត្តកណ្តាល ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ២៤ គ្រឿង ក្នុងនោះនៅស្រុកពញាឮ ចំនួន ១៣ គ្រឿង ស្រុកមុខកំពូល ចំនួន ០៧ គ្រឿង ស្រុកខ្សាច់កណ្តាល ចំនួន ០២ គ្រឿង និងស្រុកកៀនស្វាយ ចំនួន ០២ គ្រឿង ។

លោកអគ្គនាយកកិច្ចការបច្ចេកទេស បានបញ្ជាក់បន្ថែមថា ជាលទ្ធផលនៃការងារអន្តរាគមន៍បូមទឹកបញ្ចូលអាង រួមផ្សំជាមួយនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យទឹកសម្រាប់បម្រើដល់ការងារបង្កបង្កើនផលនៅក្នុងខេត្តកណ្តាល ទាំងដំណាំស្រូវចុងរដូវវស្សា និងស្រូវប្រាំងនាពេលខាងមុខ ស្ទើតែលែងមានបញ្ហាទៀតហើយ ។

ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ

ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ

ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ

ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ

ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ

  • ក្រុមការងារក្រសួង​ធនធាន​ទឹក បន្ត​យុទ្ធ​នាការ​បូមទឹក​បញ្ចូល​អាង និង​ត្រពាំង​ស្រោច​ស្រព​ស្រែ​ជាង​៧០០​ហិកតា នៅ​ស្រុក​ពញាឮ已关闭评论
  • 343 views
  • Hide Sidebar
    A+
Publish on:2015/11/09  Category:ក្នុងស្រុក