ស្រវឹងបើករថយន្ត បុកគេហើយ ដកកាំភ្លើងអាម៉េ ភ្ជង់គេទៀត , ចុងក្រោយបញ្ចប់ ត្រឹមសំណង ៦០០ដុល្លារ (មានវីដេអូ)

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមើលទៅ ទំនងជាអ្នកមានមុខ មានមាត់ និងមានប្រាក់ ជិះសុទ្ធតែរថយន្តលុច្សស៊ីស ស៊េរី ៥៧០ បើកបរទាំងស្រវឹងស្រាជោក បុកម៉ូតូគេហើយ មិនព្រមឈប់ដោះស្រាយ បែរជាបើករត់ពេលគេតាម ទាន់ បង្ហាញចរិតក្រអើតក្រទម អាងខ្លួនមានប្រាក់រហូតដល់បង្កជម្លោះពាក្យសំដី ហើយដកកំាភ្លើងអាម៉េបញ្ចូល គ្រាប់ និងភ្ជង់សមត្ថកិច្ច និងប្រជាពលរដ្ឋដែលចោមរោមមើលថែមទៀតផង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្បែរផ្សារសេនជូរីផ្លាហ្សា ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តលុច្សស៊ីស ស៊េរី ៥៧០ ពណ៌ខ្មៅ ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ2AA-8808 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំង ហើយក៏ជ្រុលទៅបុកម៉ូតូឌុប ១គ្រឿង នៅតាមផ្លូវស្របទិសគ្នា ហើយអូសរាប់រយម៉ែត្រ ដោយមានសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាជិះ ម៉ូតូដេញតាមផងដែរ ។ លុះពេលមកដល់ចំណុចក្បែរផ្សារសេនជូរី ក៏តាមទាន់ និងឃាត់រថយន្តឲ្យ ឈប់ ស្រាប់តែ គេឃើញអ្នកបើកបរ ស្ថិតក្នុងអាការៈស្រវឹងជោកជាំ ហើយប្រើសំដីអាងខ្លួនមានលុយធ្វើឲ្យមានការប៉ះពារពាក្យ សំដីគ្នា រវាងអ្នកបើកបររថយន្តរូបនេះ ជាមួយនឹងភាគីជនរងគ្រោះ រួមទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ ដែលចោមរោម មើលហេតុការណ៍ថែមទៀតផង ។ បន្ទាប់មក ស្រាប់តែជម្លោះពាក្យសំដី ប្រកែកយកឈ្នះចាញ់ រៀងៗខ្លួននោះ ក៏មានការយកដៃរុញគ្នាទៅវិញទៅមក ស្រាប់តែអ្នកបើកបរស្រវឹងរូបនេះ ក៏លូកដៃយកកាំភ្លើងខ្លី ម៉ាកឡុក ១ដើម មកអាម៉េបញ្ចូលគ្រាប់ រួចហើយភ្ជង់ទៅលើគូជម្លោះ ដែលឈរនៅខាងក្រៅរថយន្តបង្កការភ្ញាក់ផ្អើល និងមានការ ពេបជ្រាយយ៉ាងខ្លាំងពីអ្នកឈរមើល ហើយសមត្ថកិច្ច ដែលទៅអន្តរាគមន៍ក៏មិនបានធ្វើការ ឃាត់ខ្លួន ឬដកហូត យកអាវុធនោះឡើយ បែរជាចុងក្រោយត្រឹមតែហៅទៅសម្របសម្រួល រួចហើយភាគីម្ចាស់ រថយន្តស្រវឹងក៏បាន ផ្តល់សំណង ទៅភាគីម្ចាស់ម៉ូតូរងគ្រោះចំនួន ៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។ចំណែកភាគីជន រងគ្រោះ ក៏សុខចិត្ត ទទួលយកសំណងខាងលើនេះ ដោយយល់ថា ប្រពន្ធរបស់អ្នកបើកបររថយន្តស្រវឹងពេលមក ដល់កន្លែងកើតហេតុ បានលើកដៃសំពះនិយាយអង្វរជនរងគ្រោះ និងអ្នកឈរមើលគ្រប់ៗគ្នា ដែលគេចាត់ទុកថា មានសុជីវធម៌ជាងប្តី របស់ខ្លួន ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ខណៈដែលឃ្លីបវីដេអូស្តីពីសកម្មភាពជម្លោះ និងដកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ ភ្ជង់ ទៅលើសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវបានគេបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើការរិះ គន់នោះ មានអ្នកចូលមើលជាច្រើន បាននាំគ្នាធ្វើការរិះគន់ ទៅដល់សមត្ថកិច្ចថា ករណីនេះមានភស្តុតាងជាក់ ស្តែងបែបនេះមិនគួរណាសមត្ថកិច្ច ឲ្យរួច ខ្លួនដោយត្រឹមតែផ្តល់សំណងនោះឡើយ វាគួរតែចាប់បញ្ជូនទៅតុលា ការ ដើម្បីធ្វើការកាត់ទោសតាមច្បាប់ ។

ប្រភពព័ត៌មានដោយឡែកមួយទៀត បានបង្ហើបឲ្យដឹងថា បុរសស្រវឹងស្រាដែលជិះរថយន្តលុច្សស៊ីស ៥៧០ បង្ក គ្រោះថ្នាក់ចរាចរណ៍ រួចហើយដកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ភ្ជង់គេឯងនេះ គឺមានងារជាឧកញ៉ា ហើយមានតួនាទី ជាទីប្រឹក្សារបស់ឧបនាយករដ្ឋមន្រ្តីមួយរូបថែមទៀតផង តែគេមិនបានបញ្ចេញឈ្មោះឲ្យដឹងនោះឡើយ ៕

Posted by Vann Saray on Monday, November 9, 2015