តុលាការ នឹងចេញដីកា រក្សាការពារ ហាមឃាត់ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ផ្អាកធ្វើសកម្មភាព នយោបាយបណ្តោះអាសន្ន នៅក្នុងសប្តាហ៍នេះ!

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ាង រិទ្ធី ជាអនុប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (គ.ស.ស.ប) បានថ្លែងឲ្យដឹងថា៖ សាលាដំបូងរាជធានីភ្នំពេញនឹងចេញដីកា រក្សាការពារហាមឃាត់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មិនឲ្យធ្វើសកម្មភាពនយោបាយបណ្តោះអាសន្ន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងសប្តាហ៍នេះ។

លោកបណ្ឌិត ហ៊ាង រិទ្ធី បានបញ្ជាក់ថា៖ យោងតាមការជូនដំណឹងពីមន្ត្រីតុលាការថា លោកចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការក្សាការពារ និងផ្អាកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ធ្វើសកម្មភាពនយោបាយបណ្តោះអាសន្ននៅទូទាំងប្រទេសរួចហើយ។ សេចក្តីសម្រេចនេះនឹងប្រកាស ជាផ្លួវការណ៍នៅក្នុងសប្តាហ៍នេះ។

សូមជំរាបថា៖ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហ៊ាង រិទ្ធី ជាអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ញ៉ែម វណ្ណថន ជាអគ្គលេខាធិការ គ.ស.ស.ប លោក ហ៊ាង គឹមស្រឿន ជាអគ្គលេខាធិការរង និងលោកស្រី អ៊ូ ចន្ទផល្លា អាយុ២៧ ជាអគ្គហិរញ្ញឹករង គ.ស.ស.ប បានដាក់ពាក្យប្តឹង លោក ម៉ម សូណង់ដូ ទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង សំណូមពរ៖ ទី១-សុំឲ្យ តុលាការមេត្តាបិទ និងរំលាយគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កុំឲ្យធ្វើសកម្មភាព នយោបាយតទៅទៀត។ ២-ក្រោយពីតុលាការបានសំរេចសេចក្តីបិទនិងរំលាយគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យខាងលើ ស្នើសុំឲ្យតុលាការធ្វើការរឹបអូស នូវរាល់ថវិកាដែលលោកម៉ម សូណង់ដូ បានចាយវាយមិនប្រក្រតីខុសច្បាប់ទាំងនោះ ជូនដល់ប្រជាពលរដ្ឋខ្មែរក្រីក្រទាំងអស់។ និងទី៣-ស្នើសុំតុលាការ ចេញដីកា សម្រេចរក្សាការពារហាមឃាត់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កុំឲ្យធ្វើសកម្មភាពនយោបាយជាបណ្តោះអាសន្ន៕

តុលាការ នឹងចេញដីកា រក្សាការពារ ហាមឃាត់ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ផ្អាកធ្វើសកម្មភាព នយោបាយបណ្តោះអាសន្ន នៅក្នុងសប្តាហ៍នេះ!