គណបក្ស​ប្រឆាំង​ភូមា នៅ​លើ​ផ្លូវ​ទៅ​រក​ជ័យជំនះ

គណបក្ស​ប្រឆាំង ភូមា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដណ្តើម​បាន​អាសនៈ​ចំនួន ១៥ ក្នុង​ចំណោម​អាសនៈ​១៦ នៅក្នុង​មណ្ឌល​បោះឆ្នោត​នៅ ទីក្រុង​រ៉ង់ហ្គូន។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ប៉ុន្មាន​ម៉ោង​មុននេះ។ នៅ​រសៀល​ថ្ងៃ​ចន្ទនេះ នៅក្នុង​ពេល​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទូទាំង​ប្រទេស គណបក្ស​ប្រឆាំង​បាន​វាយតម្លៃ​រួចហើយ​ថា ខ្លួន​បាន​ឈ្នះឆ្នោត​ដ៏​លើសលុប អាច​ដណ្តើម​បាន​អាសនៈ​៧០​ភាគរយ​នៅ​សភា និង​ព្រឹទ្ធសភា។