ក្រុមហ៊ុន​អ៊ុ​ក​ឃុន​ប្រើ​កម្លាំង​និង​ត្រាក់ទ័រ​ឈូស​បំផ្លាញ​របង​​ដីចម្ការ​គ្រួសារ​កងទ័ព​នៅ​ខេត្ត​កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ខណៈ​ពេល​នេះ ក្រុមហ៊ុន អ៊ុ​ក ឃុន កំពង់​​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ ព្រមទាំង​មាន​ត្រាក់ទ័រ​ផង បាន​ឈូស​បំផ្លាញ​របង​ដីចម្ការ​របស់​គ្រួសារ​កងទ័ព ហើយ​បាន​ដឹក​យក​បង្គោលរបង​ឈើ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​របស់​ក្រុមហ៊ុន​ទៀត​ផង ។ ដែល​ហេតុនេះ​បាន​និង​កំពុង​កើត​ឡើង​​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ចំណុច​ភូមិ​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ចម្ការ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តា​ចាត់វិធានការ​ទប់ស្កាត់​ផង ព្រោះ​ការ​រំលោភ​បំពាន​នេះ​ច្រើន​ថ្ងៃ​មក​ហើយ អាជ្ញាធរ​មិន​មាន​អើរ​ពើ​ជួយ​អន្តរាគមន៍​ទាល់តែ​សោះ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព