ពង្រីក​ស្ពាន​ភូមិ​ម័​ល​ផ្លូវ​ទៅ​ចំការ​ដូង ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប្រសព្វ​ផ្លូវ​លេខ​២៧១-៣៧១

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ប្រសព្វ​ផ្លូវ​លេខ​២១៧ និង​ផ្លូវ​លេខ​៣៧១ ក្នុង​ព្រំប្រទល់​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ពង្រីក​ស្ពាន​ភូមិ​ម័​ល ពី​ទទឹង​ស្ពាន​១៦,៥​ម៉ែត្រ ទៅ​ទទឹង​ស្ពាន២៤,៥​ម៉ែត្រ ។

គិត​ត្រឹម​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥​នេះ ការដ្ឋាន​សម្រេច​ល​ទ្ឋ​ផល​បាន​៧០%​នៃ​គម្រោង​ហើយ ដោយ​ការដ្ឋាន​បាន​ចាក់​បេតុង​កម្រាល​ស្ពាន​ពង្រីក​១​ចំហៀង​រួចរាល់ និង​កំពុង​ជំរុញ​១​ចំហៀង​ទៀត ដែល​គ្រោង​នឹង​ប​ព្ចា​ប់​ទាំងស្រុង​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៥​នេះ ៕