ក្រសួងប្រកាស រៀបចំការ ប្រឡងប្រណាំង ដណ្តើមរង្វាន់ សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យ ទេសចរណ៍ ឆ្នាំទី២

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសអំពីការរៀបចំ ការប្រឡងប្រណាំង «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុង វិស័យទេសចរណ៍» ឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យវិស័យឯកជននា នាដាក់ពាក្យចូលរួម ចាប់ពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៥នេះតទៅ។

យោងតាមការប្រកាស របស់ក្រសួងទេសចរណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឱ្យដឹងថា ប្រភេទរង្វាន់នេះ មានចំនួន ៦រង្វាន់ រួមមាន៖
- រង្វាន់សម្រាប់ធុរកិច្ចដែលមានស្នាដៃឆ្នើម ខាងថែរក្សាអនាម័យនិងបរិស្ថាន
- រង្វាន់សម្រាប់ធុរកិច្ចដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលការណ៍៣Rs
- រង្វាន់សម្រាប់ធុរកិច្ចដែលមានស្នាដៃឆ្នើម ខាងសុខុមាលភាពសង្គមនិងបេតិកភណ្ឌវប្បធម៌
- រង្វាន់សម្រាប់ធុរកិច្ចដែលមានស្នាដៃឆ្នើម ផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ
- រង្វាន់សម្រាប់សហគ្រិនដែលមានស្នាដៃឆ្នើម និងរង្វាន់សម្រាប់ធុរកិច្ចដែលមានស្នាដៃឆ្នើម ខាងថែរក្សាឆ្នេសមុទ្រ ជាដើម។

ការដាក់ពាក្យនឹងអាចធ្វើឡើង តាមរយៈអនឡាញ www.cambodiaecobusiness.org ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ហើយការប្រកាសលទ្ធផលនឹងធ្វើឡើង នៅខែកញ្ញា ឆ្នាំ២០១៦៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៖

ក្រសួងប្រកាស រៀបចំការ ប្រឡងប្រណាំង ដណ្តើមរង្វាន់ សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យ ទេសចរណ៍ ឆ្នាំទី២