អ្វី​ជា​អាថ៌កំបាំង​នៃ​ជោគជ័យ​ក្នុង​ជំនួញ​របស់​អ្នកឧកញ៉ា គិត ម៉េង​?

Sanofi

ការតស៊ូ​ក្នុង​ជីវិត ពិតជា​សំខាន់បំផុត​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ​, បើ​កើត​មកជា​កូនអ្នកមាន នោះ​ជា​សំណាង​មួយបែប តែបើ​កើត​មកជា​កូនអ្នកក្រ​នោះ មិនមែន​គ្មាន​សំណាង​ទេ តែ​យើង​សំណាង មួយបែប​ផ្សេង​ត្រង់​ថា យើង​ត្រូវ​រៀន​ពី​ជីវិត​ច្រើន គឺ​ច្រើន​ដល់​មិនអាច​ពណ៌នា​ឲ្យ​សព្វ​ជ្រុងជ្រោយ ។ ដូចគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ជា​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន ធំជាងគេ​នៅ​កម្ពុជា ក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​បែបនេះ​ដែរ តែ​ហេតុអ្វី​បានជា​គាត់​អាច​ផ្លាស់ប្ដូរ​នូវ​ជីវិត របស់គាត់​ឲ្យ​បាន​គាប់ប្រសើរ​ដល់​ថ្នាក់​នេះ​? តើ​អ្នកឧកញ៉ា មាន​អាថ៌កំបាំង​អ្វីខ្លះ​ដើម្បី​ក្លាយខ្លួន ជា​អ្នក​ជោគជ័យ​?

​អ្វីដែល​គេ​គ្រប់គ្នា​គិតថា​មិនអាច​ទៅរួច និង​មិន​ហ៊ាន​ប្រថុយ​នោះ អ្នកឧកញ៉ា គិត ម៉េង បាន​បោះជំហាន​ចូលទៅ​មុនគេ​ជានិច្ច​, អាថ៌កំបាំង​របស់លោក គឺ បោះជំហាន​ចូលទៅក្នុង​ទីផ្សារ​មុន គេ ។ ជាក់ស្ដែង​វិស័យ​ផ្លូវដែក​កម្ពុជា​ដែលមាន​ភាព​ទ្រុឌទ្រោម និង​ត្រូវបាន​គ្រប់គ្នា​គិតថា មានតែ​បំភ្លេចចោល​នោះ ត្រូវបាន​ក្រុមហ៊ុន​ដឹង​ជញ្ជូន​តាមផ្លូវ​ដែក Toll Royal Railway របស់​អ្នកឧកញ៉ា​ដាក់ទុន​វិនិយោគ ដោយ​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រយៈពេល ៣៥ ឆ្នាំ​លើ​វ​ស័​យ​នេះ ខណៈ​វិស័យ​ដែល​ត្រូវការ​ដើមទុន​ច្រើន​ដើម្បី​ស្ដារឡើងវិញ​នេះ និង​មិនមាន​វិនិយោគិន​ណា​ហ៊ាន មក​ប្រកួតប្រជែង​ជាមួយ​នោះឡើយ ។​

ក្រៅពី​ការបោះ​ជំហាន​ចូលទៅក្នុង​ទីផ្សារ​មុនគេ​ហើយ​នោះ អ្នកឧកញ៉ា គិត ម៉េង បាន​ផ្ដោត​សំខាន់ លើ​ចំណុច​មួយទៀត គឺ ការចេះ​ដកខ្លួន​ពី​តំបន់​ក្ដៅ និង​បង្កើត​ទីផ្សារ​ប្រភេទ​ថ្មី ។ ការធ្វើ​បែបនេះ ធ្វើ​ឲ្យ ទីផ្សារ​ដែល​កំពុងតែ​ប្រកួតប្រជែង​គ្នា​ខ្លាំង​នោះ​ស្រក​កម្ដៅ​, ហើយក៏​មានន័យថា ដកខ្លួន​ដើម្បី​សម្លឹង រក​ទីផ្សារ​ប្រភេទ​ដដែល​នេះ​ដោយ​វិធីសាស្ដ្រ​ថ្មី​វិញ ។ ពិតណាស់ ដូចជា​វិស័យ​សោតទស្សន៍​ជា គំរូ​ស្រាប់​, ខណៈពេលដែល​ទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា កំពុងតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង លើ​កម្មវិធី​បែប​កំសាន្ដ​នោះ លោក​បាន​ប្ដូរ​ទៅ​បង្កើត​ប៉ុស្ដិ៍​ទូរទស្សន៍​ព័ត៌មាន CNC ដែល​ផ្សាយ​ផ្ទាល់ ព័ត៌មាន ២៤ ម៉ោង​វិញ ។ ការបង្កើត​ប៉ុស្ដិ៍​ថ្មី​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកឧកញ៉ា​មិនមាន​ដៃគូ​ប្រជែង​នោះទេ តែ​ថែមទាំង​បាន​បង្កើន​នូវ​ប្រជាប្រិយភាព​សម្រាប់​ប៉ុស្ដិ៍​ថ្មី​នេះ​ទៀត ក៏ដូចជា​បង្កើន​ការងារ​ល្អៗ​ជាច្រើន សម្រាប់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន តាម​ទូរទស្សន៍​នេះ​ទៀតផង ។​

​ទន្ទឹមនឹង​ការប្រើ​នូវ​យុទ្ធសាស្ដ្រ​ទាំងពីរ​ខាងលើ​នេះហើយ កត្តា​ផ្សេង​ដែល​ចាំបាច់​បំផុត​សម្រាប់ អ្នកឧកញ៉ា ក្នុងនាម​ជា​អ្នកជំនួញ​នោះ គឺ ការចេះ​ចាប់យក និង​សហការ​ជាមួយនឹង​ដៃគូ​បរទេស ដែលមាន​ជំនាញ និង​សមត្ថភាព​ខ្ពស់ ។ តួយ៉ាង ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័ត Cellcard ដែល​កើត ចេញពី​ការបោះ​ទុន​រួមគ្នា​របស់​អុ្ន​ក​ឧកញ៉ា ជាមួយនឹង​ដៃគូ​បរទេស​នោះ បច្ចុប្បន្ននេះ បាន​ក្លាយជា​របស់ អ្នកឧកញ៉ា​ពេញសិទ្ធិ ក្រោយពី​ម្ចាស់​ក្រុមហ៊ុន Millicom បាន​លក់​ភាគហ៊ុន​ដែលជា​ចំណែក​របស់ខ្លួន ឲ្យ​ទៅ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា គិត ម៉េង នោះ ខណៈ​ធនាគារ ANZ Royal, ហាង​បម្រើ​អាហារ​ទាន់​ចិត្ត KFC, ក្រុមហ៊ុន​ដឹង​ជញ្ជូន​តាមផ្លូវ​ដែក Toll Royal Railway ជាដើម សុទ្ធតែជា​បណ្ដា​ក្រុមហ៊ុន​ដែល​អ្នកឧកញ៉ា បាន​សហ​ការណ៍​ជាមួយ​ទាំងអស់ ហើយ​អ្វីដែល ពិសេស ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ប្រាក់ចំណេញ​ជាច្រើន​ថែម ទៀតផង ។​

 

​អាថ៌កំបាំង​ពិសេស​មួយទៀត​របស់​អ្នកឧកញ៉ា គិត ម៉េង គឺ ការចេះ​ប្រមើលមើល​ពី​អនាគត ។ អ្នកឧកញ៉ា បាន​សហ​ការណ៍​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា​អ៊ែរ​ឡាញ ឡើង ។ ការបង្កើត​នេះ ដោយសារតែ​ការមើលឃើញ​ពី​កំណើន​នៃ​ភ្ញៀវទេសចរ ក្នុងការ​ចូលមក​ទស្ស​នា​ប្រទេស​កម្ពុជា ខណៈ​កំណើត​នេះ​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ រិទ្ធី ខេមរា​

​   

Related