ក្រសួង​រំលែក​គ្រួសារ​សព និង​ជនរងគ្រោះ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ក្រ​ឡប់​រថយន្ត នៅ​តា​តៃ​

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ចូលរួម រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់​ជនរងគ្រោះ កម្មករ កម្មការិនី​សំណង់​ចំនួន ១៨​នាក់ ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍ ដោយសារ​រថយន្ត​ដាច់​ហ្វ្រាំង​ធ្លាក់ចូល​ជ្រោះ​តា​តៃ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ​។​

​កម្មករ ៣​នាក់ បាន​បាត់​ជីវិត និង​១៥​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​។ ក្រសួង​ការងារ នឹង​សហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ពិនិត្យ​ដោះស្រាយ​ទៅលើ​ករណីនេះ​៕