វីតាមីន B1 ជួយ​ឲ្យ​មាន​កម្លាំង​

Sanofi

នៅពេលដែល​យើង​បំពេញការងារ ច្រើន​ពេញ​មួយថ្ងៃៗ ការនឿយហត់​អស់កម្លាំង​តែង​កើតមានឡើង​ដោយ​ចៀស​មិន រួច​ឡើយ ។ ទោះបីយ៉ាងណា បើ​យើង​បំពេញការងារ​ក្នុង​កម្រិត​មួយ​ច្រើនជាង ថាមពល​ក្នុង​ខ្លួន​អាច​ដោះស្រាយបាន​ដោយ​ការបរិភោគ​វីតាមីន B1 ។​

​តើ​យើង​ត្រូវ​បរិភោគ​វីតាមីន B1 ដូចម្តេច​បាន​គ្រប់គ្រាន់​តាម​តម្រូវការ ? ​វីតាមីន B1 និង ក្រុម​វីតាមីន B1 ខុសគ្នា​យ៉ាងដូចម្តេច ? ជនជាតិ​ជប៉ុន​តែងមាន​កម្លាំង​ខ្លាំងក្លា​ក្នុងការ​បំពេញការងារ ។ តាម​ការស្រាវជ្រាវ​គេ​បាន​រកឃើញថា ជនជាតិ​ជប៉ុន​អាច​ស៊ូ​នឹង​ការងារ​បាន​កម្រិត​នេះ ដោយសារ​ពួកគេ​ភាគច្រើន​ចូលចិត្ត​បរិភោគ​អាហារ​ក្រុម​វីតាមីន B1 ។

ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រកឃើញ​ដែរ​ថា ក្រុម​វីតាមីន B1 ផ្តល់​ផល​យ៉ាង​ល្អ​ចំពោះ​រាងកាយ ដោយ​ជួយ​ឱ្យ​រាងកាយ​អាច​ស្រូបយក​វីតាមីន​បាន​យ៉ាង​ងាយ​ចូលទៅ​ជួយ​ដល់​សរីរាង្គ ពិសេស​ជួយ​ស្តារ​ថាមពល​រាងកាយ​បាន​ឆាប់រហ័ស​ជាង​វីតាមីន​ផ្សេងៗ​ទៀត ។​ ​

*ពេល​រាងកាយ​ខ្វះ​វីតាមីន B1
– រាងកាយ​អស់កម្លាំង​កំហែង​
– ហាត់ប្រាណ​ហើយ​អស់កម្លាំង​ច្រើន​ថ្ងៃ​
– អស់កម្លាំង​នៅពេល​ធ្វើដំណើរ​ទៅធ្វើ​ការងារ ឬ ពេល​ត្រឡប់មក វិញ​
– មាន​អារម្មណ៍​ឆាប់​ហត់​
– គេង​ច្រើនជាង ៨ ម៉ោង ប៉ុន្តែ​ក្រោក​ឡើង​មិន​ចង់​រួច ។​

*​បុរស​ស្ត្រី​ដែល​បំពេញការងារ​ច្រើន​ត្រូវអនុវត្ត​ដូចម្តេច​ទើប មិនឱ្យ​ខ្វះ​វីតាមីន B1 ?
– បរិភោគ​បាយ​អង្ករសំរូប​ជំនួស​បាយ​អង្ករសំរិត​ដើម្បី​ជួយ​លើកស្ទួយ​ថាមពល​រាងកាយ ។​
– ហាត់ប្រាណ​ឱ្យបាន​ជាប់​ជាប្រចាំ​ចំនួន ៣០ នាទី រៀងរាល់ ៣ សបា្តហ៍​ម្តង ។​

*​ក្រុម​វីតាមីន B1 ដំណើរការ​ដូចម្តេច ?
– អាច​ស្រូប​ចូលក្នុង​រាងកាយ​បាន​ច្រើនជាង​វីតាមីន​ទូទៅ និង អាចជួយ​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ពិសេស​បេះដូង សាច់ដុំ និង ខួរក្បាល ព្រោះ​ផលប្រយោជន៍​ទាំងនេះហើយ​ទើប​ជនជាតិ​ជប៉ុន​និយម​ចូលចិត្ត​បរិភោគ​វីតាមីន​ទាំងនេះ​យ៉ាងច្រើន ។ ការនិយម​បរិភោគ​វីតាមីន​ទាំងនេះ​គេ​ឃើញ​មាន រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ទើប​អាចជួយ​ឱ្យ​ជនជាតិ​នេះ​ធ្វើ​ការងារ​បាន​ខ្លាំងក្លា និង មាន​អំណត់​ខ្ពស់ ៕ ដេប៉ូ​
​ ​ ​ ​ ​

Related