រថយន្តដឹកកម្មករចុះចំណោទស្ពានតាតៃ ខេត្តកោះកុង ក្រឡាប់ ស្លាប់និង របួសជិត២០នាក់

ខេត្តកោះកុង ៖ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះរថយន្តស្ទូចមួយគ្រឿងបានក្រឡាប់ ក្រោយពីធ្លាក់ចំណោទតាតៃ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោមស្រុកកោះកុងខេត្តកោះកុងបណ្ដាលឲ្យមនុស្សស្លាប់៤នាក់និងរបួស ធ្ងន់-ស្រាល១៤នាក់។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយ ខ្លួនឯងនោះគឺជារថយន្តស្ទូច ប្រភេទ៥តោន បានដឹកកម្មករសំណង់ចំនួន១៨នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកោះកុងលុះមកដល់ចំណុចចំណោទ តាតៃ ក៏ដាច់ហ្វ្រាំងបណ្តាលឲ្យរថយន្តក្រឡាប់កិនមនុស្សស្លាប់ និងរបួសតែម្ដង។

ក្រោយកើតហេតុគេឃើញកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍ដោយហៅរថយន្ត សង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកោះកុង៕

រថយន្តដឹកកម្មករចុះចំណោទស្ពានតាតៃ ខេត្តកោះកុង ក្រឡាប់ ស្លាប់និង របួសជិត២០នាក់

រថយន្តដឹកកម្មករចុះចំណោទស្ពានតាតៃ ខេត្តកោះកុង ក្រឡាប់ ស្លាប់និង របួសជិត២០នាក់