Q&A : តើ​នាង​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ដៃគូ​យល់ចិត្ត ?

Sanofi

​សំណួរ ៖ គូស្នេហ៍​របស់​នាង​ខ្ញុំ​ជាម​នុស្ស ចូលចិត្ត​អូ​រ៉ា​ល់​សិច​ខ្លាំងណាស់ គាត់​ចូលចិត្ត​ឱ្យ​នាង​ខ្ញុំ​បំពេញ​ឱ្យ​គាត់ ។ ពេល​មាន​សិច​ជាមួយគ្នា​ម្តងៗ នាង​ខ្ញុំ​ដឹងខ្លួន​ឯង​ថា គូស្នេហ៍​ចង់ឱ្យ​នាង​ខ្ញុំ​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​គាត់​ដោយ​មិនចាំបាច់​គាត់​ហាមាត់​ប្រាប់​ឡើយ ប៉ុន្តែ​ដល់ពេល​នាង​ខ្ញុំ​ចង់ឱ្យ​គាត់​ធ្វើ​អូ​រ៉ា​ល់​ឱ្យ​វិញ នាង​ខ្ញុំ​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​គាត់​ដឹងថា​នាង​ខ្ញុំ​ត្រូវការ​ដោយ​មិនចាំបាច់​ហាមាត់​និយាយប្រាប់​គាត់ ដូចដែល​នាង​ខ្ញុំ​ដឹងថា​គាត់​ត្រូវការ នាង​ខ្ញុំ​ចង់ឱ្យ​គាត់​ដឹង​ដោយ​ខ្លួនឯង ។

នាង​ខ្ញុំ​ធ្លាប់​សំណូមពរ​ឱ្យ​គាត់​ធ្វើ​អូ​រ៉ា​ល់ ឱ្យ​គាត់​ក៏​មិនបាន​បដិសេធ​ដែរ ប៉ុន្តែ​ការដែល​ត្រូវ​មក​អង្គុយ​ប្រាប់​រាល់ពេល​មាន​សិច​ជាមួយគ្នា​បែបនេះ វា​ធ្វើឱ្យ​នាង​ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​រហូត​ទាល់តែ​ពេលខ្លះ​ស្ទើរតែ​អស់​អារម្មណ៍តែម្តង​ក៏មាន តើ​នាង​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្តេច?

​ចម្លើយ ៖ រឿង​បែបនេះ​ជា​រឿង​មួយ​ទាមទារ​ឱ្យ​យល់ចិត្ត​គ្នា​ពេល​ឡើង​គ្រែ ។ ការពិតទៅ​ការ ដែល​អ្នក​ប្រាប់​ឱ្យ​គូស្នេហ៍​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ ហើយ​គេ​ក៏​សុខចិត្ត​បំពេញ​ឱ្យ​វា​មិនមែនជា​រឿង​គួរឱ្យ​ខ្មាស អៀន​អ្វី​ទេ ។ ប៉ុន្តែ​បើ​អ្នកមាន​អារម្មណ៍​មិន​សប្បាយ ចិត្ត​ក្នុងការ​ហាមាត់​ប្រាប់​ឱ្យគេ​ធ្វើឱ្យ​ទេនោះ អ្នក​អាច​បញ្ចេញ​កាយវិការ​ច្បាស់ៗ​ដើម្បី​ធ្វើជា​សញ្ញា ឱ្យគេ​បានដឹងថា​អ្នក​ចង់​ឱ្យគេ​ធ្វើ​អូ​រ៉ា​ល់​ឱ្យ​ដូចជា​រុញ​ស្មា​គេ​ឱ្យ​រំកិល​ខ្លួន​ចុះទៅ​កាន់​ទីតាំង​ខាងក្រោម ។

ប៉ុន្តែ​បើ​នៅតែ​មិនទាន់​ចាប់អារម្មណ៍​ទៀត​អ្នក​គួរតែ​និយាយ​ជាមួយ​គេ​តាំង​ពីមុន​ឡើង​គ្រែ ដើម្បីឱ្យ យល់ចិត្ត​គ្នា​ជាមុន​ថា ពេលដែល​អ្នក​រុញ​ស្មា​គេ​អីចឹង បានសេចក្តីថា អ្នក​ចង់ឱ្យ​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​អ្នក ។ ធ្វើបែបនេះ​ដើម្បី​កុំឱ្យ​ខូច​អារម្មណ៍​ដែល​ចាំតែ​ប្រាប់​ពេលដែល​កំពុង​តែមាន​សិច​ជាមួយគ្នា ៕


Related