កម្ពុជាកាន់តែសក្តិសម ធ្វើម្ចាស់ផ្ទះប្រកួតប៉េតង់ជើងឯកអាស៊ី

ភ្នំពេញ:     ​ភ្នំពេញ​:​ចុង​ឆ្នាំនេះ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា ​ប៉េតង់​ជើងឯក​ទ្វីបអាស៊ី ។ រាជរដ្ឋាភិបាល​បាន​ព្រមព្រៀង​ចំណាយលុយ​សម្រាប់​ព្រឹត្តិការណ៍​នេះហើយ ។​
​     ​អាចនិយាយបាន​ថា​វា​ជា​ឱកាសល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការបន្ត​បង្ហាញ​ ពី​សក្ដានុពល​នៃ​កីឡា​ប៉ាតង់​របស់​ខ្លួន​ឲ្យ​ទូទាំង​ទ្វីបអាស៊ី និង ពិភពលោក​បានដឹង ។​បន្ទាប់ពី​កីឡាការិនី​កែ ឡេង​ដណ្ដើមបាន​មេដាយមាស​ពី​ការប្រកួត​ប៉េតង់​ជើងឯក​ពិភពលោក​ជា​លើក​ទី​២​នៅ​ ប្រទេស​ថៃ​នោះ​វា​ជា​សញ្ញា​បញ្ជាក់ថា​កម្ពុ​ជាកា​ន់​តែមាន​លក្ខណៈសម្បត្តិ​ សម្រាប់​រ៉ាប់រង​ការធ្វើជា​ម្ចាស់ផ្ទះ​ហើយ ។​

​    ​ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ​គេ​ជឿថា​កម្ពុជា​នឹង​មានឱកាស​ដណ្ដើមបាន​មេដាយ​ នាំមុខគេ​ជាមិនខាន ។ លោក​សូ​ម៉ៃ​ សុខ​គា​ដែលជា​អគ្គលេខាធិការរង​រប​ស់​សហព័ន្ធ​មានប្រសាសន៍ថា​ការហ្វឹកហាត់​ របស់​កីឡាករ​-​កីឡាការិនី​នៅតែ​បន្ត​យើង​មិន​ឈប់សម្រាក​ទេ​យើង​ត្រូវ​ធ្វើជា ​ម្ចាស់ផ្ទះ​ហើយ​ត្រូវតែ​បន្ត​មាន​សក្ដានុពល​លើ​ប្រភេទ​កីឡា​នេះ​ទៀត ។​

​     ​អគ្គនាយក​កីឡា​គឺ​លោក​អ៊ុក សិទ្ធិ​ជាតិ​មានប្រសាសន៍ថា​ការប្រកួត​នេះ​គ្រោង​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​តែ ​ម៉ា​ឡេ​ស៊ី​គេ​មិន​ទទួល​ទើប​សហព័ន្ធ​កីឡា​ប៉េតង់​អាស៊ី​គេ​ប្រគល់​ឲ្យ​ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

​    ​កាលពី​ឆ្នាំ​២០០១​កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ ប៉េតង់​ជើងឯក​អាស៊ី​ម្ដង​ហើយ​ដែល​កាលនោះ​ធ្វើ​នៅ​ទីក្រុង​តាខ្មៅ​ ខេត្តកណ្ដាល ។ នេះ​ជា​លើក​ទី ២ ហើយ​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កម្រិត​ទ្វីប​អាស៊ី​ នេះ ។​

​    ​ជាមួយនឹង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​កម្ពុជា​បាន បង្កើត​គណៈកម្មការ​នា​នា​ឲ្យ​បាន​លឿន​ដោយមាន​ការចូល​រួម​ពី​ក្រសួង​អប់រំ​ យុវជន និង កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សាមី​សហព័ន្ធ ។ ការប្រកួត​ត្រូវ​ផ្អែកលើ​គោលការណ៍​ច្បាប់ បទបញ្ជា​ប្រកួត​របស់​សហព័ន្ធ​ទ្វីបអាស៊ី ។​

​    ​នៅពេលដែល​សួរថា​តើ​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ​កម្ពុជា​ត្រៀម​ចំណាយ​ថវិកា​ ប៉ុន្មាន​នោះ​លោក​អគ្គនាយក​កីឡា​បាន​បញ្ជាក់ថា​ទាល់តែ​យើង​ដឹង​ពី​ចំនួន​ ប្រទេស​ដែល​ចូលរួម ដឹង​ពី​ចំគ​នួន​មនុស្ស​ដែល​ចូលរួម​សិន​ទើប​យើង​ធ្វើ​គោល​ការណ៍​សុំ​ទៅ​ រដ្ឋាភិបាល​បាន ។​

​    ​គួរ​បញ្ជាក់ថា​បន្ទាប់ពី​ការកែទម្រង់​នោះ​សហព័ន្ធ​ប៉េតង់​បាន​ផ្លាស់ប្ដូរ ​អគ្គលេខាធិការ​គឺ​ប្ដូរ​លោក​មាស សារិន​ចេញ ហើយ​ដាល់​លោក​អ៊ិន គឹម​ស្រ៊ុន​ជំនួស​វិញ ។ ការផ្លាស់ប្ដូរ​មួយ​នេះ​គេ​មាន​ជំនឿ​ចិត្ត​ថា​អ្វីៗ​នឹង​ល្អប្រសើរ​ជាង​មុន​ ជាមិនខាន​ឡើយ ។​