អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ

អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ

Nexus 6P ទូរស័ព្ទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ​Google ដែល​ទើប​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ ​ស្រាប់​តែ​កើត​មាន​បញ្ហា​​មិន​ប្រក្រតី​មួយ ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​ជួប​ប្រទះ។

 

អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ

 

បញ្ហា​នោះ​គឺ​ការ​បែក​កញ្ចក់​​ប្រភេទ​ Gorilla Glass 4 ផ្នែក​ខាង​ក្រោយ​ដោយ​មិន​មាន​មូលហេតុ​អ្វី​ទាល់​តែ​សោះ​ ពោល​គឺ​សុខ​ៗ​វា​ក៏​បែក​ប្រេះ​ស្រាំ​ដោយ​ឯក​ឯង​តែ​ម្ដង។ អ្នក​ប្រើ​ប្រាស់​មួយ​រូប​ដែល​មាន​គណនី​ Reddit ឈ្មោះ​ Jonny_Rat ​បាន​​​​លើក​ឡើង​​ថា​​ គេ​​បាន​ទុក​ទូរស័ព្ទ​នៅ​លើ​តុ​ក្បែរ​ខ្លួន​របស់​គេ​​ បន្ទាប់​មក​ក៏​ឮ​សំឡេង​បែក​ប្រេះ​ ​ហើយ​នៅ​ពេល​​ក្រឡេក​មើល​ទៅ​លើ​ដី​ក៏​ប្រទះ​ឃើញ​កម្ទេច​អំបែង។ អ្នក​ប្រើ​ប្រាស់​រូប​នេះ​បាន​លើក​ឡើង​ដូច្នេះ​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​រូបភាព​មួយ​សន្លឹក ​ដែល​បង្ហាញ​ពី​ការ​ប្រេះ​ស្រាំ​កញ្ចក់​ផ្នែក​ខាង​ក្រោយ​របស់​ Nexus 6P ។

 

អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ

 

មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ Jonny_Rat ថា​​ ពួក​គេ​ក៏​បាន​ជួប​ប្រទះ​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ ម្នាក់​ក្នុង​ចំណោម​នោះ​បាន​លើក​ឡើង​ថា​បញ្ហា​ដូច​នេះ​បាន​កើត​ឡើង​ចំពោះ​គេ​ បន្ទាប់​ពី​បាន​ទិញ​ទូរស័ព្ទ​​ Nexus 6P យក​មក​ប្រើ​ប្រាស់​មិន​ដល់ ​២៤​ម៉ោង​ផង។

 

អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ

 

គួរ​បញ្ជាក់​ថា​​កាល​ពី​ថ្មីៗ​នេះ​ទូរស័ព្ទ​ Nexus 6P ក៏​​ត្រូវ​បាន​គេ​រក​ឃើញ​បញ្ហា​ដ៏​ធំ​មួយ​គឺ​ងាយ​កោង​ដោយ​សារ​តែ​ការ​រចនា​រូបរាង​របស់​វា៕

 

ចុច​អាន៖ មាន​វីដេអូ​បង្ហាញ​ថា​ Nexus 6P ​របស់​ Google​ ងាយ​នឹង​កោង​

 

អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​​​​ TechnoBufallo

នាំមកជូនដោយ

អ្នក​ប្រើ​ប្រាស់​ Nexus 6P ​នាំ​​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​បែក​កញ្ចក់​ផ្នែក​ខាង​ក្រោយ