មូលហេតុ​ដែល​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​ពេល​ព្រឹក

មូលហេតុ​ដែល​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​ពេល​ព្រឹក

មនុស្ស​ជា​ច្រើន​បាន​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​នៅ​តាម​សួន​សាធារណៈ​នានា​ក្នុង​វេលា​ព្រឹក​ព្រលឹម ដែល​អ្នក​ខ្លះ​អះ​អាង​ថា​ដើម្បី​លម្ហែ​ខួរ​ក្បាល​មុន​ចេញ​ទៅ​សិក្សា ឬ​បំពេញ​កិច្ចការ​ផ្សេង​ៗ ឯ​មួយ​ចំនួន​ទៀត​ហាត់ប្រាណ​ដើម្បី​សុខភាព​ប្រចាំ​ថ្ងៃ។

 

មូលហេតុ​ដែល​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​ពេល​ព្រឹក

 

អ៊ំ​ប្រុស ស៊ាន ដែល​រស់​នៅ​ជិត​ផ្សារ​ច្បារ​អំពៅ​បាន​បញ្ជាក់​ថា មក​ហាត់​ប្រាណ​លើ​ស្ពាន​ព្រះ​មុនីវង្ស​​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង៥ ទៀប​ភ្លឺ ព្រោះ​អ៊ំ​មាន​ជំងឺ​ជាប់​ខ្លួន​ច្រើន ជា​ពិសេស​គឺ​ជំងឺ​លើស​ឈាម ហើយ​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គួរ​​ហាត់​ប្រាណ​ជា​ប្រចាំ។ ក្រោយ​ពេល​ហាត់​យូរ​ៗ​ទៅ​ក៏​ក្លាយ​ជា​ទម្លាប់ ហើយ​សុខភាព​ក៏​​ឃើញ​ថា​ល្អ​ប្រសើរ​ជាង​មុន​ដែរ។

 

ចំណែក​លោក អាង សៀកឡេង ជា​និស្សិត​ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ប្រាប់ Sabay ថា ពី​មុន​មក​លោក​ជា​មនុស្ស​ខ្ជិល​ណាស់​មិន​ងាយ​ក្រោក​ពី​ដំណេក​ទេ ប៉ុន្តែ​ក្រោយ​មក​មិត្ត​ភក្តិ​បបួល​ហាត់​ប្រាណ ទើប​ព្យាយាម​មក​ហាត់​តាម​គេ​តាម​ឯង​នៅ​សួន​ច្បារ​ជិត​វិមានឯករាជ្យ។ បន្ទាប់​ពី​បាន​ហាត់​ជា​ប្រចាំ​ក៏​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ និង​អាច​ចាត់​ទុក​ជា​ការ​កម្សាន្ត​អារម្មណ៍​មួយ​បែប​ដែរ ព្រោះ​អាច​​ជជែក​គ្នា​លេង​មុន​ពេល​ចេញ​ទៅ​សិក្សា។

 

ងាក​មក​លោក Russell ជា​ជនជាតិ​ស្កុតឡែន​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បញ្ជាក់​ថា លោក​ពេញ​ចិត្ត​នឹង​ទេសភាព​ក្រុង​ភ្នំពេញ​នា​ពេល​ព្រលឹម ព្រោះ​គ្មាន​សំឡេង​រំខាន​ច្រើន និង​ពោរពេញ​ដោយ​សន្តិភាព​ពិត​ៗ។ លោក Russell បាន​និយាយ​ថា៖ «ខ្ញុំ​តែង​ជិះ​កង់​ឆ្វែល​ចុះ​ឡើង​ជាមួយ​មិត្ត​ភក្តិ​ប្រហែល​កន្លះ​ម៉ោង​មុន​ចេញ​ទៅ​ធ្វើការ ព្រោះ​ជា​ការ​ហាត់ប្រាណ​ផង និង​លម្ហែ​ខួរ​ក្បាល​ផង»៕

 

មូលហេតុ​ដែល​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​ពេល​ព្រឹក

 

មូលហេតុ​ដែល​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​ពេល​ព្រឹក

 

មូលហេតុ​ដែល​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​ពេល​ព្រឹក

 

ចុះ​ប្រិយមិត្ត​មាន​ចាប់​អារម្មណ៍​ការ​ហាត់​ប្រាណ​នា​ពេល​ព្រឹក​ទេ?

 

អត្ថបទ៖ គង់ វិសាល