​ហេតុផល​ដែល​នាំឱ្យ​មាន​ក្លន​នៅ​ក្រ​លៀន​

​ហេតុផល​ដែល​នាំឱ្យ​មាន​ក្លន​នៅ​ក្រ​លៀន​

​អាការៈ​ជំងឺ​ក្លន​នៅ​ក្រលៀន​ខ្លះ​គឺ​មិនមាន​មូលហេតុ​របស់​វា​ឡើយ ប៉ុន្តែ​វា​ក៏​នៅតែ​មាន​ហេតុផល​របស់​វា​ដែរ​ដូចជា​៖
•​    ​មាន​សម្ពាធ​កាន់តែខ្លាំង​ឡើង​ក្នុង​ពោះ​
•​    ​មាន​តំបន់​ណាមួយ​ខ្សោយ​នៅ​ជញ្ជាំង​ពោះ​ខាងមុខ​
•​    ​ប្រឹង​បត់ជើងធំ ឬ​នោម​
•​    ​លើ​ក​របស់​ធ្ងន់ៗ​
•​    ​មាន​ជំងឺ​ទាច​ទឹក​
•​    ​ស្ត្រី​មាន​ផ្ទៃពោះ​
•​    ​ធា​ត់​
•​    ​ក្អក ឬ​កន្តាស​រ៉ាំរ៉ៃ​
 

​មនុស្ស​ភាគច្រើន ភាព​ខ្សោយ​នៃ​ជញ្ជាំង​ពោះ​ដែលនាំឱ្យ​កើត​មាន​ក្លន​នៅ​ក្រលៀន​នោះ​គឺ​កើតឡើង​ពី​កំណើត នោះ​គឺជា​ពេលវេលា​មួយ​ដែល​កម្រាល​ពោះ ឬ Peritoneum មិន​អាច​បិទ​ជិត​ល្អ​។ ក្លន​នៅ​ក្រលៀន​ផ្សេងៗ​ទៀត​កើត​មាន​នៅ​ពេលវេលា​ណាមួយ​នៃ​ជីវិត ជា​ពិសេស​ពេល​ដែល​សាច់ដុំ​ពោះ​ខាង​មុខ​ខ្សោយ ឬ​ខូចខាត​ដោយសារ​តែ​អាយុ​ច្រើន ធ្វើ​ការងារ​ធ្ងន់ ឬ​ក្អក​ដោយសារ​ជក់បារី​។

ចំពោះ​បុរស​វិញ កន្លែង​ខ្សោយ​នៅ​ជញ្ជាំង​ពោះ​ខាងមុខ​ច្រើន​តែ​កើតមាន​នៅ​បំពង់​ក្រលៀន ឬ​Inguinal Canal ដែល​ជា​បំពង់ Spermatic Cord រត់​ចូល​ទៅក្នុង​ថង់​ពងស្វាស​។ ចំពោះ​ស្ត្រី ក្លន​នៅ​ក្រលៀន​អាច​កើតមាន​នៅ​តាម​សរសៃ​ចង​ដែល​តោង​ភ្ជាប់​ស្បូន និង​ពេលខ្លះ​អាច​កើតឡើង​នៅ​ជាលិកា​ណាមួយ​ដែល​ចេញពី​ការភ្ជាប់​របស់​ស្បូន​ទៅនឹង​ជាលិកា​ជុំវិញ​ឆ្អឹងថ្ងាស់​ក្រោម​។

មនុស្ស​ប្រុស​ទំនងជា​ទទួល​មរតក​ខ្សោយ​ជញ្ជាំង​ពោះ​ខាង​មុខ​ច្រើន​ជាង​គេ​។

ចំពោះ​ទារក​ភេទ​ប្រុស​វិញ ពងស្វាស​នឹង​កើតមាន​ក្នុង​ពោះ ហើយ​ត្រូវ​ធ្លាក់​ចូល​ក្នុង​ថង់​ពងស្វាស​តាម   រយៈ​បំពង់ Inguinal canal រយៈពេល​ដ៏​ខ្លី​មួយ​ក្រោយពី​កើត​រួច បំពង់ Inguinal Canal នោះ​នឹង​បិទ​វិញ​យ៉ាង​ជិត ដែល​អាច​ផ្តល់​ជា​កន្លែង​គ្រប់​គ្រង់​សម្រាប់​បំពង់ Spermatic Cord ឆ្លងកាត់ ប៉ុន្តែ​វា​ក៏​មិន​អាច​ឱ្យ​ពងស្វាស​ហូរ​ត្រឡប់​ចូល​ទៅក្នុង​ពោះ​វិញ​បានដែរ​។ ពេលខ្លះ បំពង់​មួយ​នេះ​មិន​អាច​បិទ​ជិត ដូច្នេះ​វា​នឹង​ក្លាយទៅជា​តំបន់​មួយ​ដែល​ខ្សោយ​។
​ចំពោះ​ទារក​ភេទ​ស្រី​វិញ វា​ពិតជា​មិនសូវ​មាន​ឱកាស​ដែលនាំឱ្យ​បំពង់ Inguinal Canal បិទ​មិន​ជិត​ឡើយ​ក្រោយពី​កើត​រួច​។

ភាព​ខ្សោយ​នៃ​សាច់ដុំ​ពោះ​ខាងមុខ​ក៏​អាច​កើតមាន​បាន​ដែរ​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត ជា​ពិសេស​ក្រោយពី​មាន​របួស ឬ​ការវះកាត់​នៅ​ប្រហោង​ពោះ​។ ខណៈ​ពេល​អ្នក​មាន​ឬ​មិន​មាន​តំបន់​ខ្សោយ​នៃ​សាច់ដុំ​ពោះ​ខាង​មុខ​នោះ ការ​មាន​សម្ពាធ​បន្ថែម​នៅក្នុង​ពោះ​ដោយ​ការ​ប្រឹក លើ​ក​របស់​ធ្ងន់ៗ មាន​ផ្ទៃពោះ ឬ​ធាត់​នោះ សុទ្ធ​តែ​អាច​បណ្តាលឱ្យ​កើត​ជា​ក្លន​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។