មាន​ឈាមកក​ក្នុង​ខួរក្បាល​គ្រូពេទ្យ​នឹង​ព្យាបាល​ដូចខាងក្រោម​នេះ​

មាន​ឈាមកក​ក្នុង​ខួរក្បាល​គ្រូពេទ្យ​នឹង​ព្យាបាល​ដូចខាងក្រោម​នេះ​

​ឈាមកក​ក្នុង​ខួរក្បាល​មួយចំនួន​មិន​ត្រូវ​ការ​យក​ចេញ​ទេ ព្រោះ​តែ​វា​មាន​ចំនួន​តិចតួច និង​មិន​មាន​បង្ក​ជា​រោគសញ្ញា​អ្វី​។ ប៉ុន្តែ​ដោយសារ​តែ​រោគសញ្ញា​កើតមាន ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រោយពី​មាន​របួស​រួច​នោះ អ្នក​ប្រហែលជា​ត្រូវ​ការតាមដាន​មើល​ការប្រែប្រួល​ខាង​សរសៃប្រសាទ​ណាមួយ និង​ត្រូវ​តាមដាន​ដោយ​ការថត CT Scan ម្តង​ហើយ​ម្តងទៀត​ផង​បើសិនជា​មិនទាន់​វះកាត់​ទេនោះ​។

​បើសិន​ជា​អ្នក​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម ដូចជា Warfarin អ្នក​ប្រហែលជា​ត្រូវ​ការព្យាបាល​ផ្ទុយ​ពី​ឥទ្ធិពល​នេះ​វិញ​ដើម្បី​កាត់បន្ថយ​ការ​ហូរ​ឈាម​ដូចជា ការប្រើ​ថ្នាំ​វីតាមីន K និង​បញ្ចូល​សេរ៉ូម​ប្រភេទ Frozen Plasma​។

ការវះកាត់​
ការព្យាបាល​លើ​ឈាមកក​ក្នុង​ខួរក្បាល​ច្រើនតែ​ជា​ការវះកាត់​។ ប្រភេទ​នៃ​ការ​វះកាត់​គឺ​អាស្រ័យ​ទៅតាម​លក្ខណៈ​នៃ​កំណក​ឈាម​ដែល​អ្នកជំងឺ​មាន​។ ជម្រើស​នៃ​ការវះកាត់​មានដូចជា​៖
•​    ​វះកាត់​ដើម្បី​បង្ហូរឈាម​ដែល​កក​នោះ​ចេញ​
•​    ​វះកាត់​ដោយ​បើក​លលាដ៍ក្បាល​ដើម្បី​សម្អាត​ឈាមកក​

ការ​ជាសះស្បើយ​
ក្រោយ​ពី​វះកាត់​រួច គ្រូពេទ្យ​អាច​នឹង​ចេញ​ជា​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​ប្រើ​រហូតដល់ ១​ឆ្នាំ ដើម្បី​គ្រប់គ្រង ឬ​បង្កា​រការ​ប្រកាច់​ក្រោយពី​មាន​ការប៉ះទង្គិច​ខួរក្បាល​រួច​។ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​ប្រកាច់​រយៈពេល​យូរ​អាច​នឹង​ត្រូវកា​របើ​សិន​ជា​ការ​ប្រកាច់​នៅតែ​បន្ត​។
 

ជំងឺ​ផ្សេងៗ​ទៀត​ដែល​អាច​បន្ត​កើត​មាន​ក្រោយ​ពី​វះកាត់​រួច​នោះ​មានដូចជា​៖
•​    ​បាត់​ការចងចាំ​
•​    ​ពិបាក​យកចិត្តទុកដាក់​
•​    ​ថប់​អារម្មណ៍​
•​    ​មាន​បញ្ហា​នៃ​ការ​គេង​
•​    ​ឈឺក្បាល​

ការ​ជាសះស្បើយ​ក្រោយពី​មាន​ឈាមកក​ក្នុង​ខួរក្បាល​អាច​នឹង​ប្រើពេល​យូរ ហើយ​ប្រហែលជា​មិនអាច​ជា​ទាំងស្រុង​ដែរ​។ បើសិន​ជា​អ្នក​នៅ​តែ​បន្ត​មាន​បញ្ហា​សរសៃប្រសាទ​ក្រោយពី​ព្យាបាល​រួច​នោះ អ្នក​ត្រូវ​តែ​ឱ្យ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​បន្ថែមទៀត៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។