ជិះ​ម៉ូតូ​មក​គប់​រថយន្ត​គេ​បែក​កញ្ចក់ ម្ចាស់​ដេញ​តាម​កៀរ​ដួល​ម៉ូតូ ពលរដ្ឋ​ស្មានថា​ចោរ​ចាប់​វាយ​ទ្រម​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ឡើង​ទ្រម​ខ្លួន​ដោយ​ស្មាន​ ថា​ជា​ចោរ​ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​ម៉ាក TTX មួយ​គ្រឿង​យក​ដុំ​ថ្ម​គប់​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ិ​ជ​១​គ្រឿង​បែក​ កញ្ចក់​​នៅ​ចំណុច​ជិត​ភោជនីយដ្ឋាន​ហ្ស​ង់​អេ​លី​ហ្សេ ហើយ​ត្រូវ​ម្ចាស់​រថយន្ត​បើក​ដេញ​តាម​កៀរ​ដួល​នៅ​ចំណុច​ម្តុំ​មុខ​ ភោជនីយដ្ឋាន​ប៉ោ​កី ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​ផ្លូវ​លេខ​២៨៨ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​២​នាក់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ឡើង​ទ្រម​ស្មាន​ថា​ជា​ចោរ ​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅឡើយ ដោយ​បុរស​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក TTX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0455 ។

ប្រភព​ពី​ម្ចាស់​រថយន្ត​ដែល​ដេញ​តាម​កៀរ​ម៉ូតូ​របស់​បុរស​ទាំង​២​នាក់​ ខាង​លើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ោង​ប្រមាណ​ជា​ជាង​៩​យប់ នៅ​ម្តុំ​នាគ​បាញ់​ទឹក មាន​រថយន្ត​ឡង់​គ្រី​ស័​រ ៤៥០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2A-3790 មួយ​គ្រឿង​បាន​បើក​មក​ប៉ះ​គូទ​របស់​រថយន្ត​របស់​គាត់​ម៉ាកកាម​រី ហា​យ​ប្រ៊ិ​ជ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7791 ហើយ​គាត់​ក៏​ទារ​ឲ្យ​ជួយ​ចេញថ្លៃ​ខូច​ចំនួន​១០០​ដុល្លារ តែ​អ្នកបើកបរ​ថា​អត់​មាន​លុយ​គ្រប់​ទេ ដោយ​គាត់​បាន​ទូរស័ព្ទ​ហៅ​គ្នីគ្នា​របស់​គាត់​យក​លុយ​មក​ឲ្យ ។ បន្ទាប់​មក​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក TTX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0455 បាន​មក​ដល់​ហើយ​ក៏​បាន​សម្រួល​គ្នា​សង​ប្រាក់​បញ្ចប់រឿង​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ត​ពី​បាន​ទទួល​ការ​សង​ថ្លៃ​ខូចខាត​ហើយ​គាត់​(​ម្ចាស់​រថយន្ត​កាម​រី​ហា​យ ​ប្រ៊ិ​ជ​)​ក៏​បាន​បើករថយន្ត​មក​អែប​ខាង​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩៤ ម្តុំ​មុខ​ភោជនីយដ្ឋាន​ហ្ស​ង់​អេ​លី​ហ្សេ ក៏​ត្រូវ​ជន​២​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក TTX ខាងលើ​ជិះ​មក​ដល់​ហើយ​យក​ដុំ​ថ្ម​គប់​រថយន្ត​របស់​គាត់​បណ្ដាល​ឲ្យ​បែក​ កញ្ចក់ គាត់​ក៏​បើករថយន្ត​ដេញ​តាម​រហូត​ដល់​ចំណុច​កើតហេតុ​ខាងលើ ហើយ​បាន​កៀរ​ម៉ូតូ​ដួល ខណៈនោះ​បុរស​២​នាក់​ក៏​រត់គេច​ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នៅ​ ចាប់​បាន ហើយ​ស្មានថា​ចោរ​ក៏​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រម​ ខ្លួន​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ បុរស​ទាំង​២​នាក់ និង​ដែល​ជាប់ចោទ​គប់​រថយន្ត​គេ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ រដ្ឋបាល​បឹង​កេងកង​២ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

ជិះ​ម៉ូតូ​មក​គប់​រថយន្ត​គេ​បែក​កញ្ចក់ ម្ចាស់​ដេញ​តាម​កៀរ​ដួល​ម៉ូតូ ពលរដ្ឋ​ស្មានថា​ចោរ​ចាប់​វាយ​ទ្រម​ខ្លួន
ជិះ​ម៉ូតូ​មក​គប់​រថយន្ត​គេ​បែក​កញ្ចក់ ម្ចាស់​ដេញ​តាម​កៀរ​ដួល​ម៉ូតូ ពលរដ្ឋ​ស្មានថា​ចោរ​ចាប់​វាយ​ទ្រម​ខ្លួន
ជិះ​ម៉ូតូ​មក​គប់​រថយន្ត​គេ​បែក​កញ្ចក់ ម្ចាស់​ដេញ​តាម​កៀរ​ដួល​ម៉ូតូ ពលរដ្ឋ​ស្មានថា​ចោរ​ចាប់​វាយ​ទ្រម​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត