​ឆេះផ្ទះ​​​៣ខ្នងក្នុង​សង្កាត់​ទន្លេ​បាសាក់​ទាំង​ព្រលឹម

រាជធានី​ភ្នំពេញ ៖ កាល​​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នេះ មាន​​ករណី​អគ្គិភ័យមួយ​​បាន​ឆាបឆេះ​​ផ្ទះ​ប្រជាពលរដ្ឋ​​រហូត​ដល់​៣​ខ្នង ស្ថិត​​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន ។

ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូងថា​ គឺ​អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់​ជា​ច្រើន​គ្រឿង ចំណែកទំហំ​នៃ​ការ​ខូចខាតអស់ប៉ុន្មាននោះ ​គេ​ក៏​មិន​ទាន់​ដឹង​​នៅឡើយទេ​ ។