ខណៈនេះ ផ្ទេរ​អ្នកទោស​៣៥៣នាក់ទៅពន្ធនាគារថ្មី​ ចម្ងាយពីក្រុងកំ​ពត​១៧គីឡូ​ម៉ែត្រ​

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នា​វេលា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នេះ អ្នកទោស​ចំនួន​៣៥៣​នាក់​នៅ​ពន្ធនាគារ​ចាស់ដែល​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល កំពុង​ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ថ្មី​វិញ ដែល​មាន​​ចម្ងាយ​ពី​ក្រុង​កំពត​១៧​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ក្រុង​កំពត ។

ប្រភព​បានដឹង​ថា មូលហេតុ​ដែល​ផ្លាស់​ប្តូរ​អ្នកទោស​ទៅ​ពន្ធនាគារ​ថ្មី​នេះ គឺ​ដោយសារ​ពន្ធនាគារ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ដែល​មិន​អាច​នៅ​បន្ត​ទៀត​បាន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព