​ក្រសួង​ការងារ​ចេញ​សេចក្តី​ប្រកាស​ចូល​រួម​រំលែក​ទុក្ខ​ដល់​កម្មកររង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្តនៅ​ចំណុច​ជ្រោះ​តាតៃ​

​ក្រសួង​ការងារចេញ​សេចក្តី​ប្រកាសចូលរួម​រំលែក​ទុក្ខ​ដល់​​កម្មករ​រង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ចំណុច​ជ្រោះ​តាតៃ​ក្រសួង​​​​​ការងារ ​និង​បណ្តុះបណ្តា​លវិ​ជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី០៩ ​ខែវិ​ច្ឆិកា ​ម្សិល​មិញ ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ដើម្បី​ចូ​ល​រួម​រំលែ​ក​ទុក្ខ ​ក៏​ដូច​ជា​សម្តែងក្តី​រន្ធត់ និងការ​សោក​ស្តាយ​ចំពោះ ​ឧបទ្ទវ​ហេតុ​​​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ចំណុច​ជ្រោះ​តាតៃ ​ខេត្ត​កោះកុង ​ដែល​បណ្តាល​ឱ្យកម្មករ​សំណង់​៣​នាក់ ​ស្លាប់ ​​និង​១៥​នាក់ ​រង​របួស​ធ្ងន់ស្រាល​។​
​ក្រសួង​ការងារ​ចេញ​សេចក្តី​ប្រកាស​ចូល​រួម​រំលែក​ទុក្ខ​ដល់​កម្មកររង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្តនៅ​ចំណុច​ជ្រោះ​តាតៃ​
​ក្នុង​សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​បន្ថែមថា ​ក្រសួងការងារ ​បាន​សម្តែង​​នូវទុក្ខ​ក្រៀម​ក្រំ​ ក្តុកក្តួល ​សោក​ស្តាយ​ អាឡោះ​អាល័យជា​ទី​បំផុត​ ជា​មួយ​ក្រុម​គ្រួសារ ​និង​ញាតិមិត្ត​ទាំង​​អស់ របស់​ជនរ​ង​គ្រោះ​។ ​ជា​មួយ​គ្នា​នេះ​ដែ​រ ​ក្រសួង​ការងារ ក៏​បាន​អះអាង​ថា ​ក្រសួង​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ ដើម្បី​ពិនិត្យ​ដោះ​ស្រាយ​ ទៅ​លើ​ករណី​នេះ។​
​សូម​បញ្ជាក់​​ថា ​កាល​ពី​ថ្ងៃទី​០៩ ​​ខែ​វិច្ឆិកា នៅ​ម៉ោង​ប្រមាណ​១១​កន្លះ​ព្រឹក ​មាន​រថយន្ត​ដឹកកម្មករ ​សំណង់​មួយ​គ្រឿង​ទ​ម្ងន់​៥តោ​ន ​បា​ន​ក្រឡាប់ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ៤៨ ​នៅចំណុច​ជ្រោះតាតៃ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​កោះកុង ​ខេត្ត​កោះកុ​ង។​​ គ្រោះថ្នាក់នេះ​ បាន​បណ្តាល​ឱ្យ​កម្មករ ​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង ​និង​១៥​នាក់​រងរ​បួស​​ធ្ងន់​ស្រាល​។ ​បើតាម​ការបញ្ចាក់​របស់​សមត្ថកិច្ច​ បាន​ឲ្យដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានបណ្តា​ល​ម​ក​ពីរ​ថយន្តដាច់​ហ្វ្រាំង​៕​​សូមអាន​សេចក្តី​ប្រកា​ស​៖​
​ក្រសួង​ការងារ​ចេញ​សេចក្តី​ប្រកាស​ចូល​រួម​រំលែក​ទុក្ខ​ដល់​កម្មកររង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្តនៅ​ចំណុច​ជ្រោះ​តាតៃ​
ដោយ៖ ស៊ាវ ឈាន