Ronaldo​ ​ត្រឡប់​ទៅ​អង់គ្លេស​ ដាក់​បញ្ចាំង​ភាពយន្ត​របស់​ខ្លួន

Cristiano Ronaldo ​​បាន​ត្រឡប់​ទៅ​ទឹកដី​ប្រទេស​អង់គ្លេសកាល​ពី​យប់​​​មិញ ​និង​បាន​ជួប​​ជាមួយ​អតីត​អ្នកចាត់ការ​ក្រុម​ Manchester United លោក​ Sir Alex Ferguson ​នៅ​លើ​កម្រាលព្រំ​ពណ៌​ក្រហម ខណៈ​ដែល​តារា​ឆ្នើម​រូប​នេះ បាន​ដាក់​​បញ្ចាំង​ភាពយន្ត​ឯកសារ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “Ronaldo” នៅ​ West End។

Ronaldo​ ​ត្រឡប់​ទៅ​អង់គ្លេស​ ដាក់​បញ្ចាំង​ភាពយន្ត​របស់​ខ្លួន

កីឡាករ​វ័យ​៣០​ឆ្នាំ បាន​​ថត ​និង​រៀប​ចំ​ភាពយន្ត​នេះ​រយៈពេល​១៤​ខែ​មក​ហើយ ដែល​ក្នុង​នោះ​មាន​ព្រឹត្តិការណ៍​អស្ចារ្យ​ដូច​ជា ធ្លាប់​ឈ្នះ​ UEFA Champions League ជាមួយ​ Real Madrid នៅ​ឆ្នាំ​២០១៤ ជា​ដើម។

ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​បាន​​សរសេរ​លើ​ Twitter កាល​ពី​យប់​មិញ​ថា៖ “បើ​អ្នក​នៅ​ទីក្រុង​ឡុងដុង សូម​អញ្ជើញ​ទៅ​ Leicester Square ​នៅ​ម៉ោង​៥​ល្ងាច ហើយ​និយាយ​ថា «Hi! #ronaldofilm»។ ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ដ៏​រំភើប​បំផុត​មួយ ដែល​បាន​ដាក់​បញ្ចាំង​ @RonaldoFilm។ កំពុង​រង់ចាំ​យប់​ដ៏​ពិសេស​នេះ!”។

ក្រៅ​ពី​ Ronaldo និង​ Sir Alex ក៏​គេ​ឃើញ​មាន​ភ្ញៀវ​ពិសេស​មួយ​ចំនួន​ទៀត​ដូច​ជា Jose Mourinho អ្នកចាត់ការ​ក្រុម​ Chelsea, Carlo Ancelotti អតី​អ្នកចាត់ការ​ Real Madrid, Radamel Falcao ខ្សែ​ប្រយុទ្ធ​ក្រុម​ Chelsea, Gary Neville អតីត​ខ្សែ​ការពារ​ក្រុម​ Man Utd, ម្ដាយ និង​កូន​របស់​ CR7 ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

-ចុចអាន៖ Ronaldo ​អត់​ជាប់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ឯ​កីឡាករ​​ Championship ២​នាក់​មាន​ឈ្មោះ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail