សញ្ញាទាំង៥ បញ្ជាក់​ថាអ្នក​ប្រហែល​ជាមានផ្ទៃពោះ​ហើយ

តើត្រូវ​ធ្វើយ៉ាង​ណា ទើបអាច​ធ្វើតេស្ដដឹង​ថាអ្នក​មានផ្ទៃពោះ​ពិតប្រាកដ? នេះគឺ​ជាសំនួរ​មួយ​ដែលស្រ្តីគ្រប់​រូបចង់ដឹង។ ក្រុមអ្នក​ជំនាញបាន​បញ្ជាក់ថា ស្រ្តីគួរតែ​ទទួល​យក​ការធ្វើតេស្ត​ចាប់តាំង​ពីថ្ងៃដំបូងនៃ​អំឡុងពេល​ការខកខាន​របស់នាង (បាត់រដូវ)។ ប្រសិនបើ​នាងមិន​មាន​ការច្បាស់លាស់​នៃកាលបរិច្ឆេទ​កំណត់​នៃរយៈពេល​ក្រោយនេះ នាង​អាចធ្វើតេស្ដ​បើចង់ដឹង​ថា មានផ្ទៃពោះឬអត់​ក្នុងរយៈពេ​លបីសប្ដាហ៍នេះ ពោលគឺ ២១ ថ្ងៃបន្ទាប់​ពីការរួមភេទ​ដោយមិន​បានការពារ។ ប្រសិនបើ​ស្រ្តីដែល​មិនបាន​ទទួល​យក​ការធ្វើតេស្ត​ក្នុងរយៈ​ពេល ២១ ថ្ងៃ បន្ទាប់ពីរួមភេទ​ដោយមិន​ការពារទេ អ្នកអាច​កំណត់សម្គាល់​សញ្ញានៃការ​មានផ្ទៃពោះនូវ​ជំហ៊ានក្រោយៗ​បាន។ មាន​សញ្ញា​មួយចំនួន​ដែល​អាច​ប្រាប់ថា ស្រ្តីគឺ​មានផ្ទៃពោះ​បាន។
ប្រសិនបើនាង​ចាប់ផ្ដើមមាន​ផ្ទៃពោះត្រឹមតែមួយ​នាទី នោះភ្នែក​នៅលើរាងកាយ​នឹងមាន​ការផ្លាស់ប្ដូរអរម៉ូន និងមានអារម្មណ៍​ខុសប្លែក​ពីធម្មតា, ឃ្លានខ្លាំង។ ប្រសិនបើ​សញ្ញា​ទាំងនេះ​កើតឡើង​ក្នុងអំឡុង​ពេល ២១ ថ្ងៃបន្ទាប់​ពីការ​រួមភេទ នោះវាគឺជាសញ្ញា​ប្រាកដ​ណាស់ ថាអ្នកមាន​ផ្ទៃពោះហើយ។
ថ្ងៃនេះយើង​សូមធ្វើការចែក​រំលែកនូវសញ្ញាទាំង ៥ ធ្វើឲ្យស្ដ្រីគ្រប់​រូបមានអារម្មណ៍​សប្បាយរីករាយ​បំផុតក្នុង​ឆាកជីវិតនៅពេលដឹងថា​ខ្លួនមាន​ផ្ទៃពោះ។ ដើម្បី​ជម្រះ​ការ​សង្ស័យនៃ​ការមាន​ផ្ទៃពោះ វាត្រូវបានណែនាំ​ដោយស្រ្តីដែល​ធ្លាប់​មានផ្ទៃពោះ ធ្លាប់បាន​ធ្វើតេស្តហើយ​ទទួលបាន​ជោគជ័យរួចមកហើយ​ដែរ។
ខាងក្រោមនេះ ជាសញ្ញាដែលអ្នក​គួរតែទទួល​យកការ​ធ្វើតេស្ត ដើម្បីបញ្ជាក់​ថា អ្នក​មាន​ផ្ទៃពោះ៖
បាត់រដូវ
អ្នកត្រូវប្រាកដ​ក្នុងចិត្តថា ការបាត់​រដូវអាច​កើតឡើង​ដោយសារតែ​អ្នក​មានភាពតាន​តឹងពេក, របបអាហារ​មិនត្រឹមត្រូវ, កង្វះនៃ​ការគេង និងកង្វះ​លំហាត់ប្រាណ។ ប៉ុន្តែអ្នក​អាច​ធ្វើតេស្ត​ពីការ​មានផ្ទៃពោះ​បាន ប្រសិនបើវា​បាត់រយៈពេល​យូរជាង​មួយខែ ចាប់តាំងពីពេល​រួមភេទ​ចុងក្រោយ​របស់អ្នក។
ពោះចង្អៀត
មានការឈឺចាប់​ផ្សំាគឺ ស្រដៀងគ្នា​ទៅនឹងពេល​មាន​រដូវដែរ។ ដូចជាការ​រមួលក្រពើ​មួយភ្លេតៗ​នៅក្នុង​ពោះតិចៗ ដោយគ្មាន​ពេល​ជាក់លាក់​ណាមួយ​នៅពេល​មានការ​កើតឡើង​នូវសញ្ញា​មួយនេះ វាជាពេល​នៃការចង្អុល​បង្ហាញថាស្រ្តីគួរតែ​ទទួលយកការ​ធ្វើតេស្តនេះ​ហើយ។
ដើមទ្រូង​រីកធំជាងមុន
ចាប់ផ្ដើមឈឺ និងរសើបដើមទ្រូង គឺជាសញ្ញា​មួយផ្សេងទៀត​នៃការ​មានផ្ទៃពោះ។ រាងកាយស្រ្តីចាប់ផ្ដើម​ធ្វើការផលិត​អរម៉ូន Estrogen និង អរម៉ូន Progesterone នេះជា​អរម៉ូន​ដែលជួយ​ដល់កំណើន​ទារកក្នុងផ្ទៃ។
អារម្មណ៍​រាងកាយ​ខុសប្លែក
អស់កម្លាំង, នោមញឹក, ជៀសវាងនូវ​របបអាហារមួយចំនួន​ដែលគិតថា វាមាន​ផលប៉ះពាល់ ប្រសិនបើអ្នក​មានការផ្លាស់ប្ដូរ​យ៉ាងខ្លាំង​នៅក្នុងអំឡុងរយៈ​ពេល ២១ ថ្ងៃ ស្រ្តីគួរតែ​ទទួលយក​ការធ្វើតេស្ត​ពីការ​មានផ្ទៃពោះ។
ការខកខាន​ក្នុងការ​ពន្យាកំណើត
ស្រោម​អនាម័យ ការប្រើថ្នាំ​ពន្យាកំណើត​មួយចំនួន​នៃការពន្យា​កំណើត ដែលត្រូវ​បានប្រើដើម្បីការពារ​កុំឲ្យមាន​ផ្ទៃពោះ។ ប៉ុន្តែនៅពេល​ដែលអ្នក​មានការ​ភ្លេច ភ្លាត់​ស្នៀត ឬមិន​បាន​ការពារ នេះគឺជា​ពេលវេលា​ដែលអ្នកគួរតែ​ធ្វើតេស្តពិនិត្យ​មើលពីការ​មានផ្ទៃពោះ​ហើយ៕
ដោយ៖ Brugn
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!