បញ្ហា​​ប្រែ​ប្រួល​អាកាសធាតុនឹងធ្វើឲ្យ​មនុស្ស​ជាង​១០០​លាន​នាក់​​ប្រឈម​ភាព​​ក្រីក្រ​​​ ​​១៥ឆ្នាំ​​ទៀត

បញ្ហា​​ប្រែ​ប្រួល​អាកាសធាតុនឹងធ្វើឲ្យ​មនុស្ស​ជាង​១០០​លាន​នាក់​​ប្រឈម​ភាព​​ក្រីក្រ​​​ ​​១៥ឆ្នាំ​​ទៀត

តាម​ការ​របាយ​ការណ៍​ស្រាវជ្រាវ​​ចំនួន​ពីរ​ បាន​បង្ហាញ​ថា​ការ​ប្រែ​ប្រួល​អាកាសធាតុ​​​អាច​បង្ក​ឲ្យ​មនុស្ស​​ចំនួន​១០០​លាន​នាក់​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​ និង​មនុស្ស​ចំនួន​​៥០០​​លាន​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ​នា​រយៈ​ពេល​១៥​ឆ្នាំ​ខាង​មុខ។

 

បញ្ហា​​ប្រែ​ប្រួល​អាកាសធាតុនឹងធ្វើឲ្យ​មនុស្ស​ជាង​១០០​លាន​នាក់​​ប្រឈម​ភាព​​ក្រីក្រ​​​ ​​១៥ឆ្នាំ​​ទៀត
 

ផ្អែក​តាម​​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី​២១​អំពី​បរិស្ថាន​​របស់​អង្គការ​សហប្រជាជាតិ ​និង​​សេចក្ដី​រាយ​ការណ៍​​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា​​​​ការ​ប្រែ​ប្រួល​អាកាស​​ធាតុ​​ ដូច​ជា​កំណើន​កម្ដៅ​​​​​​សាកល​​​​នឹង​ជា​សំពាធ​​មួយ​ប៉ះ​ពាល់​ដល់​ វិស័យ​កសិកម្ម តម្លៃ​ទំនិញ ​ជំរុញ​​ឲ្យ​មនុស្ស​ជាង​១០០​លាន​នាក់​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ទៀត ។ ​​ប្រជាជន​ដែល​នឹង​​ប្រឈម​នឹង​ហានិភ័យ​​នោះ​គឺ ប្រជាជន​នៃ​តំបន់​វាល​ខ្សាច់​សាហារ៉ា និង​អាស៊ី​ខាង​ត្បូង​ដោយ​ពួក​គេ​​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ចំណូល​ប្រចាំ​ថ្ងៃ​តាម​រយៈ​របរ​កសិកម្ម។

 

​តាម​លោក ​Stephane Hallegatte អ្នក​ជំនាញ​ផ្នែក​​សេដ្ឋកិច្ច​​ពី​ World Bank បាន​និយាយ​ថា៖ “របាយ​ការណ៍​បង្ហាញ​ថា​ ការ​បញ្ចប់​នូវ​ភាព​ក្រី​ក្រ​ និង​ការ​ប្រឆាំង​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នឹង​​​​​​មិន​អាច​ធ្វើ​ឡើង​​បាន​​ទេ​​នៅ​​តំបន់​ដាច់​ស្រយាល។ ពី​បច្ចុប្បន្ន​​ទៅ​ឆ្នាំ​២០៣០ ភាព​ក្រី​ក្រ​​នៅ​តែ​កើន​ឡើង​​ដោយ​​​​មូល​ហេតុ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ”។

 

​​​​ក្រៅ​ពី​​បញ្ហា​ភាព​ក្រី​ក្រ​​ដោយ​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ​បញ្ហា​​ដែល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នោះ​គឺ​​​ការ​កើន​ឡើង​នៃ​កម្រិត​​នីវ៉ូ​ទឹក​សមុទ្រ​ដែល​អាច​ជា​បញ្ហា​​លិច​លង់​ផ្ទះ​សម្បែង​​របស់​ជា​ប្រជាជន​ជាង​៧៦០​​លាន​នាក់៕

 

ចុចអាន៖ NASA បង្ហាញ​ផែន​ទី​អាកាសធាតុ​​ឆ្នាំ​២១០០ ដែល​តំបន់​ជា​ច្រើន​អាច​កើន​កម្ដៅ​ដល់ ៤៥​អង្សា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​​​​​​​​​​​​​