អ្នក​ជិះ​ពី​ក្រោយ​មាន​ទោស​ដែរ​ទេ នៅ​ពេល​អ្នក​បើកបរ​បង្ក​គ្រោះ​ថ្នាក់​


អ្នក​ជិះ​ពី​ក្រោយ​មាន​ទោស​ដែរ​ទេ នៅ​ពេល​អ្នក​បើកបរ​បង្ក​គ្រោះ​ថ្នាក់​

ថ្ងៃ​នេះ​ Sabay សូម​ចែក​រំលែក​ចំណេះ​ដឹង​ខ្លីៗ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍។ ​តើ​អ្នក​ជិះ​ពី​ក្រោយ​នឹង​មាន​ទោស​ដែរ​ទេ នៅ​ពេល​អ្នក​បើកបរ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​ដទៃ? លោក ព្រាប ចាន់​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក នៃ​ក្រសួង​សាធារណៈ​ការ​ បាន​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ថា អ្នក​ជិះម៉ូតូ​​ពី​ក្រោយ​ ឬ​អ្នក​អង្គុយ​ក្នុង​ឡាន​ក្បែរ​តៃ​កុង​ក្ដី គឺ​មិន​មាន​ទោស​នោះ​ទេ គឺ​អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

 

អ្នក​ជិះ​ពី​ក្រោយ​មាន​ទោស​ដែរ​ទេ នៅ​ពេល​អ្នក​បើកបរ​បង្ក​គ្រោះ​ថ្នាក់​

 

នៅ​ពេល​សួរ​បញ្ច្រាស​ទិស​មក​វិញ​ថា ចុះ​បើ​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើត​ឡើង តើ​អ្នក​ជិះ​ពី​ក្រោយ​នឹង​ទទួល​បាន​សំណង​ដែរ​ទេ? ពួកគេ​នឹង​ទទួល​បាន​ព្រោះ​គេ​ក៏​រង​គ្រោះ​ដែរ តែ​សំណង​​អាស្រ័យ​លើ​ការ​ចរចា​។ ប៉ុន្ដែ ប្រសិន​បើ​ដំណាក់​កាល​ នៃ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​កម្រិត​ធ្ងន់ ឬ ស្លាប់ គឺ នគរបាល​ត្រូវ​សរសេរ​កំណត់​ហេតុ​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ការ​សម្រេច​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅ​ក្រម៕


សូមចុចអាន៖ អំពី​នគរបាល​យុត្តិធម៌
សូមចុចអាន៖ ការ​បោះបង់​គ្រួសារ​ នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ?
សូមចុចអាន៖ ស្វែង​យល់​លម្អិត​ពី​ការ​ជែង​គ្នា​នៅ​ពេល​បើកបរ

 

 

ប្រសិន​បើ​មាន​ចម្ងល់ ​ឬ​ព័ត៌មាន​ពាក់ព័ន្ធ​ច្បាប់​អាច​ទំនាក់ទំនង​មក​កាន់៖

Email: [email protected]
Phone: 099 588 880

រាល់​ចម្ងល់​របស់​ប្រិយមិត្ត​ ក្រុម​ការងារ​នឹង​ព្យាយាម​ស្វែង​រក​ចម្លើយ​ពី​អ្នក​ជំនាញ​ដើម្បី​ឆ្លើយតប។