វិធីដោះស្រាយនៅពេលដែលអ្នកមិនសូវត្រូវគ្នាជាមួយគ្រួសារខាងប្រុស

ប្រសិនអ្នកចេះភ្ជាប់​ទំនាក់ទំនង​ជាមួយនឹ​ងក្រុមគ្រួសារ​ខាងគូស្នេហ៍របស់អ្នកឲ្យបានល្អ ជីវិតរបស់អ្នកកាន់​តែ​មានសុភមង្គល។ បើមិន​​ដូច្នោះទេ ភាព​តានតឹង និង​ជម្លោះអាច​កើត​ឡើង​​រវាងអ្នក និង​គូស្នេហ៏​​របស់អ្នក​ជាមិនខាង។ បញ្ហានេះធ្វើឲ្យ​អ្នកទាំងពីរពិបាកនឹងដោះស្រាយ។
អ្នកប្រាកដ​ជាស្អប់ក្រុមគ្រួសារ​គូស្នេហ៏​របស់អ្នកកាន់តែ​ច្រើន។ នេះជា​បញ្ហាទូទៅមួយ​ដែលនឹងកើត​ឡើង នៅពេល​អ្នកគ្មាន​អ្វីជាលក្ខណៈ​ផ្ទាល់ខ្លួន។ ភាព​តានតឹង​នឹង​កើតឡើង​កាន់​តែ​​ច្រើន​ឡើង នៅពេល​អ្នកមិន​ចេះបត់​បែន។ ប៉ុន្តែការ​ចេះគ្រប់គ្រង​​ស្ថានភាព និង​រស់នៅ​ក្នុង​សនិ្តភាព​​ជាផ្លូវមួយ​​ទៅរក្សា​គ្រួសារ​សុភមង្គល។
 
វិធីដោះស្រាយនៅពេលដែលអ្នកមិនសូវត្រូវគ្នាជាមួយគ្រួសារខាងប្រុស
ខាងក្រោមនេះ​ជាវិធីសាស្ត្រមួយ​ចំនួនដែល​អ្នកត្រូវ​សាកល្បង ប្រសិនបើ​អ្នកពិត​ជាស្អប់ក្រុមគ្រួសារ​គូស្នេហ៏របស់​អ្នកមែន។ អនុវត្តតាម​វិធីសាស្ត្រ​ទាំងនេះ នឹង​ទទួលបាន​ភាព​ចុះសម្រុង​ជាមួយនឹង​ក្រុមគ្រួសារ​គូស្នេហ៏​របស់អ្នក៖
ចេះគួរ​សម និង​សុភាព​រាបសារ
នៅពេលអ្នក​មិនចូលចិត្តគ្រួសារ​របស់គាត់ គ្រាន់​តែគិត​ថា តើអ្នកត្រូវ​គ្រប់គ្រងស្ថានភាព​ដដែលដោយ​វិធីណា។ នេះនឹងផ្តល់​ដំណោះស្រាយ​ដល់អ្នក ព្រោះអ្នក​នឹង​មិន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ឬបាត់បង់​ភាព​អត់ធ្មត់។ វិធីនេះ​អាចជួយ​រក្សាភាព​អត់ធ្មត់ និង​បត់បែន​ទៅតាម​ស្ថានភាព។
រក្សាភាព​អត់ធ្មត់ជានិច្ច
គ្រួសាររបស់គាត់​អាចនឹងចង់ឃើញ​ទំនួលខុសត្រូវ​របស់មនុស្សម្នាក់​ដែលអាច​គ្រប់គ្រង​ស្ថានភាព​ពិបាកៗបាន។ នៅពេល​អ្នកធ្វើចិត្តឲ្យ​ត្រជាក់ បញ្ហានេះ​នឹងធ្វើឲ្យ​ពួកគេ​គិតខុស ព្រោះ​អ្នកមិន​គិតអ្វីច្រើន​ចំពោះស្នេហា​របស់អ្នកឡើយ។
ចេះគ្រប់គ្រង​លើខ្លួនឯង
ប្រសិនបើអ្នក​មិនពេញចិត្ត​នឹងអ្វីមួយ សូមកុំធ្វើឲ្យ​គូស្នេហ៏របស់​អ្នក​មានគំនិត​មិនពេញចិត្ត​ដូចអ្នក​ដែរ។ ការធ្វើបែប​នេះធ្វើឲ្យពួកគេ​មានអារម្មណ៏​ថា អ្នកជាមនុស្ស​ចចេសរឹងរូស និង​ចិត្ត​ខ្លាំង ទីបំផុត​ភាពប្រេះឆា​នឹងកើតឡើង​រវាងអ្នក​ទាំងពីរ។ ប្រសិនបើអ្នក​មិនចូលចិត្តគ្រួសារ​របស់គាត់ គួរតែចេះដោះស្រាយ​ដោយខ្លួនឯង កុំយក​គូស្នេហ៏​របស់​អ្នក​ចូល​រួម​ជាមួយ​ដែរ។
ស្នេហា​បាន​ជោគជ័យ
បញ្ហាកើត​ឡើងទាំងឡាយ​ត្រូវធ្វើចិត្តឲ្យ​ត្រជាក់គ្រប់​ពេលវេលា, គ្រួសាររបស់គាត់​អាចនឹង​មិនទាន់ចង់​ឲ្យកូន​របស់ពួកគេ​មាន​គ្រួសារ ព្រោះពួកគេ​នៅចង់​ជាម្ចាស់​កម្មសិទ្ធិ​លើកូន​នៅ​ឡើយ។ នេះជាហេតុធ្វើឲ្យ​ពួកគេ​មិនពេញ​ចិត្តនឹងអ្នក នៅពេលគូស្នេហ៏​របស់អ្នក​ជ្រើសរើស​យកអ្នក​មករួមរស់​ជាមួយ។ ក្រោយ​ពេល​ដែលអ្នក​បាន​ចំណាយ​ពេលវេលា​កាន់តែ​ច្រើនឡើងៗ​ជាមួយនឹងគ្រួសារ​របស់គាត់​យូរៗទៅ ទីបំផុតពួកគេនឹង​ចាប់ផ្តើម​ចូលចិត្ត និងគោរពអ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីដោះស្រាយនៅពេលដែលអ្នកមិនសូវត្រូវគ្នាជាមួយគ្រួសារខាងប្រុស