​តំបន់​ប្រឡង​ម៉េង​ឡា បានប្រកាស​ផែនការ​សាងសង់​

ភ្នំពេញ: បច្ចុប្បន្ននេះ ការិយាល័យ​គ្រោង​សាងសង់ និង​អភិវឌ្ឍន៍ នៅតាម​ព្រំដែន នៃ​រដ្ឋាភិបាល​ខេត្ត​យូ​ន​ណាន និង​រដ្ឋាភិបាល​ក្រុង​ស៊ី​ស្វាង​ប៉ាន​ណា បានធ្វើ​សន្និសីទកាសែត​រួមគ្នា ដើម្បី​ប្រកាស អំពី​ការអនុម័ត ពី​ទីស្តីការ​ចិន ចំពោះ​តំបន់​ប្រឡង​សំខាន់ នៃ​ការអភិវឌ្ឍ និង​បើកចំហ​ម៉េង​ឡា (​ម៉ូ​ហាន​) ផែនការ​សាងសង់ និង​ការរៀបចំ​នៃ​តំបន់​ប្រឡង​ម៉េង​ឡា​នេះ​។​

​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ ទីស្តីការ​ចិន បានអនុម័ត​ការបង្កើត​តំបន់ ប្រឡង​សំខាន់​នៃ​ការអភិវឌ្ឍ និង​បើកចំហ​ម៉េង​ឡា (​ម៉ូ​ហាន​) នៅ​ដើមខែ​សីហា គណៈកម្មការ​អភិវឌ្ឍ​ន៍ និង​កែទម្រង់​ចិន បានចេញ​ផ្សាយ​ផែនការ​សាងសង់ នៃ​តំបន់​ប្រឡង​ម៉េង​ឡា​។ តំបន់​ប្រឡង​ម៉េង​ឡា គឺជា​តំបន់​ប្រឡង​សំខាន់ នៃ​ការអភិវឌ្ឍ និង​បើកចំហ​ទី​២ នៅ​ប្រទេស​ចិន បន្ទាប់ពី​តំបន់​ប្រឡង យុយ​លី​។ តំបន់​ប្រឡង​ម៉េង​ឡា ស្ថិតនៅ​ចុង​ខាងត្បូង នៃ​ក្រុង​ស៊ី​ស្វាង​ប៉ាន​ណា ទប់​នឹង​ប្រទេស​ឡាវ នៅ​ទិស​ទាំង​ខាងកើត ខាងលិច និង​ខាងត្បូង និង​ទប់​នឹង​ប្រទេស​ភូមា នៅ​ទិស​ខាងលិច គឺជា​តំបន់​សហការ តាម​ព្រំដែន​សំខាន់​មួយ រវាង​ប្រទេស​ចិន និង​តំបន់​ឥណ្ឌូចិន​។​

​ខេត្ត​យូ​ន​ណាន នឹង​កសាង​តំបន់​ប្រឡង​ម៉េង​ឡា អោយ​ក្លាយជា​វេទិកា សហការ​សំខាន់ រវាង​ចិន និង​ឡាវ មជ្ឈមណ្ឌល​ដឹកជញ្ជូន ជា​សកល​សំរាប់​ត​ភ្ជាប់​ចិន និង​ប្រទេស​នានា នៅ​តំបន់​ឥណ្ឌូចិន ម៉ាស៊ីន​កំណើន​ឡើង នៃ​សេដ្ឋកិច្ច នៅ​តំបន់​ព្រំដែន​ចិន និង​តំបន់ បង្ហាញ​ខាង​អរិយ​-​អេកូឡូស៊ី សុវត្ថិភាព និង​សុខដុម​នៃ​ប្រទេស​ចិន​។ តំបន់​ប្រឡង​ម៉េង​ឡា នឹង​កសាង​តាម​ផែនការ “​ខ្សែក្រវាត់​ទាំង​២ ស្នូល​ទាំង​២ និង​សង្កាត់​ទាំង​៥”​។​

“​ខ្សែក្រវាត់​ទាំង​២” គឺ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ច្រក រវាង​ម៉េង​ឡូ​ន​-​ម៉ូ​ហាន និង​ខ្សែក្រវាត់​សេដ្ឋកិច្ច តាម​ទន្លេ​រវាង ជៀង​ហុង​-​ក្វាន់​លៃ​។ ខ្សែក្រវាត់​សេដ្ឋកិច្ច ច្រក​រវាង​ម៉េង​ឡូ​ន​-​ម៉ូ​ហាន និង​ផ្អែកលើ​ច្រក​អន្តរជាតិ គុន​មី​ញ​-​បាងកក ដែល​ត​ភ្ជាប់​ជាមួយនឹង​ប្រទេស​ឡាវ និង​ថៃ ដើម្បី​អភិវឌ្ឍន៍​ជាសំខាន់ នូវ​ការដឹក​ជ​ញ្ចូ​ន​តាម​គោក ពាណិជ្ជកម្ម​អន្តរជាតិ ការកែច្នៃ​សំរាប់ ការនាំ​ចេញចូល និង​ឧស្សាហកម្ម​វប្បធម៌ និង​ទេសចរណ៍ ជាដើម​។
​ខ្សែក្រវាត់​សេដ្ឋកិច្ច តាម​ទន្លេ​រវាង ជៀង​ហុង​-​ក្វាន់​លៃ នឹង​ផ្អែកលើ​ទន្លេ​អន្តរជាតិ ទន្លេមេគង្គ ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​ប្រទេស ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម ដើម្បី​អភិវឌ្ឍ ជាសំខាន់​នូវ​ការដឹកជញ្ជូន នាវាចរណ៍​អន្ដរជាតិ ឧស្សាហកម្ម​ផលិត​នាវា និង​ឧស្សាហកម្ម​ទេសចរណ៍ ជាដើម​។​

​តំបន់​ប្រឡង​ម៉េង​ឡា បានប្រកាស​ផែនការ​សាងសង់​

“​ស្នូល​ទាំង​២” គឺ​តំបន់​សហការ​សេដ្ឋកិច្ច ម៉ូ​ហាន និង​តំបន់​សេវាកម្ម​សម័យ​ទំនើប​ម៉េង​ឡា​។ តំបន់​សហការ​សេដ្ឋកិច្ច ម៉ូ​ហាន និង​ផ្អែកលើ​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច ម៉ូ​ហាន ដើម្បី​ប​ន្លឿ​ន​ការកសាង នៃ​តំបន់​សហការ​សេដ្ឋកិច្ច ម៉ូ​ហាន (​ចិន​)-​ម៉ូ​ទៀង​(​ឡាវ​) ។ តំបន់​សេវាកម្ម​សម័យ​ទំនើប ម៉េង​ឡា នឹង​យក​ក្រុង​ម៉េង​ឡា ជា​កណ្តាល អភិវឌ្ឍន៍​ហិរញ្ញវត្ថុ ការដឹក​ជ​ញ្ចូ​ន ឧស្សាហកម្ម​ព័ត៌មាន និង​សុខាភិបាល និង​សេវាកម្ម​ទំនើប​ផ្សេងទៀត ដើម្បី​ជំរុញ​អភិវឌ្ឍន៍ សមាហរណកម្ម ម៉េង​ឡា​-​ម៉ូ​ហាន​។​

“​សង្កាត់​ទាំង​៥” គឺ​សង្កាត់​សេដ្ឋកិច្ច​កំពង់ផែ សង្កាត់​កែច្នៃ​សំរាប់​ការនាំ​ចេញចូល សង្កាត់​វប្បធម៌​ទេសចរណ៍ សង្កាត់​កសិកម្ម​ពិសេស និង​សង្កា​ត់របាំង​អេកូឡូស៊ី​។ សង្កាត់​សេដ្ឋកិច្ច​កំពង់ផែ នឹង​ផ្អែកលើ​ផ្លូវទឹក​ទ​ន្ល​មេគង្គ ដើម្បី​កសាង​កំពង់ផែ​អន្តរជាតិ និង​មណ្ឌល​ដឹក​ជ​ញ្ចូ​ន តាមផ្លូវ​ទឹក​។ នៅក្នុង​សង្កាត់​កែច្នៃ សំរាប់​ការនាំ​ចេញចូល នឹង​កសាងឡើង​មូលដ្ឋាន​កែច្នៃ សំរាប់​ការនាំ​ចេញចូល​មួយ ដ៏​មាន​សមាហរណកម្ម នៃ​ការកែច្នៃ ពាណិជ្ជកម្ម និង​ការដឹក​ជ​ញ្ចូ​ន​។ សង្កាត់​វប្បធម៌​ទេសចរណ៍ នឹង​យក​ឧស្សាហកម្ម​វប្បធម៌ ជនជាតិភាគតិច ការកំសាន្ត អេកូ​-​ទេសចរណ៍ និង​ឧស្សាហកម្ម​ខ្សែភាពយន្ត និង​ទូរទស្សន៍ ជា​វិស័យ​សំខាន់​។ សង្កាត់​កសិកម្ម​ពិសេស នឹង​ផ្តោតលើ​ការអភិវឌ្ឍ​នៃ​ស្រូវ កៅស៊ូ និង​ស្លឹក​តែ​ជាដើម​។ សង្កាត់​របាំង​អេកូឡូស៊ី នឹង​ពង្រឹង​ការ​គ្រប់​គ្រង់ ចំពោះ​តំបន់ការពារធម្មជាតិ ថ្នាក់ជាតិ​ស៊ី​ស្វាង​ប៉ាន​ណា និង​តំបន់ ការពារធម្មជាតិ ឆ្លងដែន​ចិន​-​ឡាវ ដើម្បី​កសាង​របាំង​អេកូឡូស៊ី និង​ការពារ​ជីវចំរុះ​។

​ខេត្ត​យូ​ន​ណាន និង​ប្រទេស​ឡាវ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា បច្ចុប្បន្ននេះ កិច្ចប្រជុំ​លើក​ទី​៧ នៃ​ក្រុមការងារ​សហការ ចិន​-​ភាគ​ខាងជើង​ឡាវ បាន​ប្រារព្ធ​ឡើង នៅ​ទីក្រុង​វ៉ាង​វៀង ប្រទេស​ឡាវ​។ ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​។​​ក្នុង​កិច្ចប្រជុំ​លើក​នេះ បាន​បន្ថែម​ជាពិសេស នូវ​បញ្ហា​ការកសាង នៃ​តំបន់​សហការ​សេដ្ឋកិច្ច​ជាដើម ។

​អ្នកតំណាង​ជាង ២០០ នាក់ នៃ​ភាគី​ទាំងពីរ បាន​ពិភាក្សា យ៉ាង​កក់​ក្រៅ និង​ស៊ីជម្រៅ​នូវ​ការសហការ ខាង​ចរាចរណ៍ ទូរគមនាគមន៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ និង​ការគ្រប់គ្រង តាម​ច្រកព្រំដែន​ជាដើម ហើយ​បាន​មូលមតិ​គ្នា អំពី​ការបង្កើន​ល្បឿន ការសាងសង់​នៃ តំបន់​សហការ​សេដ្ឋកិច្ច ម៉ូ​ហាន​-​ម៉ូ​ទៀង ការសហការ​ឧស្សាហកម្ម ចិន​-​ឡាវ ការជំរុញ​ការកសាង​ផ្លូវដែក ចិន​-​ឡាវ ការសហការ​អធិការកិច្ច ការជំរុញ​សហការ​កសិកម្ម អោយ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ ការជំរុញ​ការសាងសង់​នៃ “​តំបន់​ទេសចរណ៍​ចតុកោណ​មាស​”  ការបង្កើន​សហការ នៃ​ការអនុវត្ត​ច្បាប់​រួមគ្នា តាម​ព្រំដែន ការជំរុញ​ការទាក់ទង​គ្នា និង​ផ្លាស់ប្តូរ​គ្នា ការបង្កើន​ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​អប់រំ ។​ល​។ ៕V/S