​ស្ត្រី​ជនបរទេស​ម្នាក់ ត្រូវ​រថយន្ត​កៀរ​ដួល នៅ​ស្រុក​ព្រៃនប់​

ព្រះសីហនុ: ស្ត្រី​ជនបរទេស​ម្នាក់ ត្រូវ​រថយន្ត​កៀរ​ដួល នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុចគីឡូម៉ែត្រ​លេខ ១៦៦-១៦៧ ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា រថយន្ត​មិន​ស្គាល់​ភិនភាគ បាន​កៀរ​ម៉ូតូ ម៉ាក​អ៊ែ​ប្លែ​ត ពណ៌​ខ្មៅ​លាយ​ក្រហម បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ រងរបួស​ចំនួន​២​នាក់​: ១-​ឈ្មោះ​AHDEEI KRYSHNER ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាតិ​បេឡា​រុស (BELARUS) អ្នកបើកបរ​ម៉ូតូ របួសស្រាល ជា​អ្នកទេសចរ​, ២-​ឈ្មោះ ALENA KRATARVA ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​រុស្សី ជា​អ្នកទេសចរ របួសធ្ងន់​ចំក្បាល​ជង្គង់​សងខាង ត្រូវបាន​កំលាំង​អាវុធហត្ថស្នាក់ការ ៤០១ បញ្ជូនទៅ​មន្ទី​រពេ​ទ្យ​៕V/S

​ស្ត្រី​ជនបរទេស​ម្នាក់ ត្រូវ​រថយន្ត​កៀរ​ដួល នៅ​ស្រុក​ព្រៃនប់​

​ស្ត្រី​ជនបរទេស​ម្នាក់ ត្រូវ​រថយន្ត​កៀរ​ដួល នៅ​ស្រុក​ព្រៃនប់​